ពីនេះ ពីនោះ
តើ​ពាក្យ «ស​ន្និសិទ, សន្និសីទ, ស​ន្និ​សិទ្ធ» មួយណា​ត្រឹមត្រូវ?
17, Mar 2015 , 9:09 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន តែងតែ​សរសេរ​ពាក្យ​ទាំងនេះ​តាម​ភាសា​និយាយ គឺ​សរសេរ​ជា «ស​ន្និសិទ ឬ​ស​ន្និ​សិទ្ធ» ដែលជា​ពាក្យ​ខុស​ទៅវិញ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រឹមត្រូវ គឺ​សរសេរ​ជា «សន្និសីទ» ពាក្យ​នេះ​តាម​បាលី គឺ​មានន័យ​ដូចគ្នា​នឹង​សន្និស័ទ​ដែរ ប៉ុន្តែ​សព្វថ្ងៃនេះ​ខ្មែរ​យើង​ប្រើ​សំដៅយក​ការប្រជុំ​គ្នា​ជជែក​ពិភាក្សា​អំពី​បញ្ហាផ្សេងៗ ដែល​ឋិត​នៅក្នុង​សភាព​ស្មុគស្មាញ មិនទាន់​ដាច់ស្រេច ដើម្បី​រិះរក​ផ្លូវ​ចេញ​ឬ​ដោះស្រាយ​ឲ្យ​ជ្រះស្រឡះ, ការ​ថ្លែង​សេចក្តីពន្យល់​អំពី​បញ្ហាផ្សេងៗដល់​សាធារណជន។ ឧទាហរណ៍៖ ធ្វើ​សន្និសីទ, ស្តាប់​សន្និសីទ៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com