ពីនេះ ពីនោះ
តើ​ពាក្យ «លំអ, លម្អ, លំអរ, លម្អរ» មួយណា​ត្រឹមត្រូវ?
18, Mar 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​មិនមាន​អក្សរ «រ» នោះទេ។ ពាក្យ​នេះ​អាច​សរសេរ​ទាំងពីរ​គឺ «លំអ» ឬ «លម្អ» ក៏បាន​ដែរ។ ពាក្យ​នេះ​ជា​នាម មានន័យថា សេចក្តី​ល្អ, ភាវៈ​ល្អ គឺ​បែប​ភាព, បែបបទ, លំនាំ, សណ្ឋាន, ទ្រង់, កិរិយា​ដែល​ល្អ។ លម្អរូប, ខន្តី​ជា​លំអ​របស់​អ្នកប្រាជ្ញ៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com