ជាតិ
សុខភាព
មិន​​ងាយ​​ស្រើប​ស្រាល​​បណ្តាល​មក​ពី​​មូល​ហេតុ​​អ្វី​?​
21, Mar 2015 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
មាន​ហេតុផល​ច្រើនណាស់​ដែល​បណ្តាលអោយ​ខ្វះ​ចំណង់​ផ្លូវភេទ។ វា​អាចទាក់ទង​ទាំង​បញ្ហា​ផ្លូវកាយ និង​ផ្លូវចិត្ត​ទាំង​បុរស និង​ស្ត្រី។ បញ្ហា​ផ្លូវកាយ​សំដៅ​ទៅលើ​ការប្រែប្រួល​លើ​រាងកាយ​ដែលនាំអោយ​ខ្សោយ​ចំណង់​ផ្លូវភេទ។ ជំងឺ និង​បញ្ហា​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​បាន​នោះ​មានដូចជា៖



ជំងឺ​ទឹកនោមផ្អែម
ជំងឺ​ទឹកនោមផ្អែម​ធ្វើអោយ​សរសៃប្រសាទ​ខូច​ដែលជា​ហេតុនាំអោយ​អ្នកជំងឺ​មិនសូវ​ទទួលបាន​ភាព​ស្រើបស្រាល​ពេល ស្ទាប​អ​ង្អែ។ នោះ​ហើយ​ជា​ហេតុផល​ដែលថា ៥០ភាគរយ​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម​នឹងមាន​បញ្ហា​ងាប់​លិង្គ និង​ខ្សោយ​អ័រម៉ូន​ភេទ​តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែលជា​បញ្ហា​ដ៏​ធំ​ដែល​ធ្វើអោយ​ខ្សោយ​ចំណង់​ផ្លូវភេទ​តែម្តង។

ជំងឺ​បេះដូង
សិច​មាន​សារៈសំខាន់​ណាស់​ជាពិសេស​វា​ត្រូវការ​លំហូរ​ឈាម​ដែល​ល្អ​តែម្តង។ បេះដូង​គឺជា​សរីរាង្គ​ដែល​គ្រប់គ្រង​លើ​លំ​ហូរឈាម​ហើយ​បើសិនជា​មានរឿង​ណាមួយ​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​នោះ​ភាគច្រើន​គឺ​ទាក់ទង​នឹង​បេះដូង​នេះហើយ។ រាល់​បញ្ហា​នៃ​ជំងឺ​បេះដូង​ទាំងអស់​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ បែប​ធម្មជាតិ​របស់​អ្នក​បាន។

ការប្រើ​ថ្នាំ
ថ្នាំ​គ្រាប់​ពន្យារកំណើត​គឺជា​ថ្នាំ​មួយ​ប្រភេទ​ដែល​អាចធ្វើអោយ​ចំណង់​ផ្លូវភេទ​ស្ត្រី​ចុះខ្សោយ។ ថ្នាំផ្សេងៗទៀត​ដូចជា Statin ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​ថ្នាំ​សរសៃប្រសាទ និង​បំបាត់​អាកា​រៈ​ក្អក និង​ផ្តាសាយ​សុទ្ធតែ​អាច​នាំអោយ​ចំណង់​ផ្លូវភេទ​ថយចុះ​ទាំងអស់​ព្រោះ​វា​នឹង​ទៅ​រំខាន​ដល់​មុខងារ​ធម្មតា​របស់​រាង​កាយ។

ការ​ធាត់​ជ្រុល
បញ្ហា​ធាត់​ជ្រុល​មាន​ទំនាក់ទំនង​ដោយផ្ទាល់​តែម្តង​ទៅនឹង អតុល្យភាព​អ័រម៉ូន និង​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ថយចុះ​ដែលជា​ហេតុ​អាច​បណ្តាលអោយ​ចំណង់​ផ្លូវភេទ​ទាំង​បុរស និង​ស្ត្រី​ថយចុះ​បាន។ បញ្ហា​មួយ​ផ្សេងទៀត​គឺថា​ការកើនឡើង​ចំនួន​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​នឹង​ធ្វើអោយ​អ័រម៉ូន​ភេទ​ទៅ​តោង នឹង​សារធាតុ SHBG កាន់តែច្រើន។ SHBG គឺជា​ធាតុគីមី​បែប​ធម្មជាតិ​មួយ​ប្រភេទ​ដែល​តោង​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ធ្វើអោយ​រំខាន​ដល់​ចំណង់​ផ្លូវភេទ​របស់​មនុស្ស។ មាន​អំណះអំណាង​ផ្សេងទៀត​ដែល​បញ្ជាក់ថា​ក្មេងប្រុស​ដែល​ធាត់​ជ្រុល​អាច​បណ្តាលអោយ​អស់កម្លាំង និង​លូតលាស់​សុដន់​ដូច​មនុស្ស​ស្រី។ ចំពោះ​ស្ត្រី​វ័យក្មេង​វិញ​វា​អាច​បណ្តាលអោយមាន​ជំងឺ​ពងទឹក​ច្រើន​នៅ​ក្រពេញ​អូ​វ៉ែ (PCOD) រដូវ​មក​មិន​ទៀងទាត់ និង​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ជាដើម៕

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh




© រក្សាសិទ្ធិដោយ thmeythmey.com