ព័ត៍មានសុខភាព
សុខភាព៖ ប្រពន្ធ​ខ្ញុំ​លែង​ចាប់អារម្មណ៍​រឿង​លើ​គ្រែ តើ​ខ្ញុំ​គួរ​​ធ្វើ​​ដូចម្តេច?
14, Dec 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ


ខ្ញុំ និង​ភរិយា​ខ្ញុំ​រៀបការ​ជាមួយគ្នា​បាន ១២ឆ្នាំ​ហើយ ព្រមទាំង​រីករាយ​នឹង​ជីវិត​ផ្លូវភេទ​យ៉ាង​ល្អ​ទៀតផង។ ប៉ុន្តែ​ក្រោយមកទៀត ដោយសារ​តែមាន​បញ្ហា​ស្ត្រេ​ស និង​អតុល្យភាព​របស់​អ័រម៉ូន ចំណង់​ផ្លូវភេទ​នាង​បែរជា​ថយចុះ​ទៅវិញ។ ទោះបីជា​នាង​ប្រើ​ថ្នាំ​ព្យាបាល​ហើយក៏​ដោយ ក៏​ខ្ញុំ​ចង់ដឹងថា​តើ​ខ្ញុំ​អាចជួយ​ខាង​ផ្លូវចិត្ត​អ្វីខ្លះ​ដល់​នាង​បាន​ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​ខ្សោយ​ចំណង់​ផ្លូវភេទ​នេះ។ តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​ទៅ?



ស្ត្រី​ជាច្រើន​ដែលមាន​បញ្ហា​ខ្សោយ​ចំណង់​ផ្លូវភេទ​តែងតែ​បណ្តាលមកពី​ហេតុផល​ជាច្រើន​ដូចជា ស្ត្រេ​ស និង​អតុល្យភាព​អ័រម៉ូន។ រឿងនេះ​មិន​គ្រាន់តែ​ប៉ះពាល់​ដល់​ស្ត្រី​ប៉ុណ្ណោះ​ទេ តែ​ចំណងស្នេហា​នាង​ក៏​អញ្ចឹង​ដែរ ហើយ​នាង​ច្រើនតែ​បន្ទោស​ខ្លួនឯង​ដោយសារតែ​អសមត្ថភាព​ខាង​ផ្លូវភេទ។ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ត្រូវតែមាន​ការដោះស្រាយ ហើយ​ដៃគូ​ក៏​ត្រូវតែ​គាំទ្រ, យល់ដឹង និង​ចេះ​អត់ធ្មត់។ ចាប់តាំងពី​អ្នក​ទាំងពីរ​ដឹង​អំពី​បញ្ហា​នេះ ហើយ​ចង់​ដោះស្រាយ​វា​មក មានន័យថា​អ្នក​បានជ្រើសរើស​ផ្លូវ​មួយ​ដែល​ត្រឹមត្រូវ​រួចទៅហើយ។

រ៉ា​ឆេ​ល ហឺ​ច​ម៉ែន (Rachel Hercman) អ្នកជំនាញ​ខាង​ព្យាបាល​ចិត្តសាស្ត្រ និយាយថា “សម្រាប់​ស្ត្រី​ភាគច្រើន  អារម្មណ៍​នៃ​ការបរាជ័យ​ខាង​ផ្លូវភេទ​មាន​ឥទ្ធិពល​ខ្លាំងក្លា​ណាស់ ហើយ​វា​ធ្វើអោយ​នាង​សួរ​ខ្លួនឯង​ថា តើ​នាង​គឺជា​មនុស្ស​ធម្មតា​ដូច​ដៃគូ​នាង​ដែរ​ឬក៏​អត់។ ស្ត្រី​ខ្លះ​ប្រហែលជា​បង្ហាញ​តាមរយៈ​ការខឹង និង​ពេលខ្លះ​ចែករំលែក​រឿងនេះ​ជាមួយ​ដៃគូ។ ស្ត្រី​ខ្លះទៀត​ប្រហែលជា​អាច​ព្យាបាល​ខាង​ផ្លូវកាយ និង​ចិត្តបាន​ឡើងវិញ ព្រោះតែ​ការគិត​អំពី​បញ្ហា​ផ្លូវភេទ​ធ្វើអោយ​នាង​នឹកឃើញ​ការបរាជ័យ​របស់​នាង។

ចូរ​អោយ​នាង​ដឹងថា​អ្នក​ពិតជា​ស្រឡាញ់​នាង​មែន​ទៅ។ ចូរ​អោយ​នាង​ដឹងថា​នាង​នៅតែ​ជា​មនុ​ស្សមានភាព​ទាក់ទាញ និង​សិច​ស៊ី​ដដែល។ ចូរ​រំលឹក​ប្រាប់​នាង​ថា អ្នក​គឺជា​ស្នេហា​ស្មោះស្ម័គ្រ​របស់​នាង មិនមែន​តែ​រាងកាយ​មួយ​មុខ​នោះទេ។

ចូរ​ថែរក្សា​អោយបាន​នូវ​ការរីករាយ​នឹង​សកម្មភាព​ទាក់ទង​គ្នា, ការ​ណាត់​ជួបគ្នា​នៅពេល​យប់, ថ្ងៃ​ឈប់សម្រាក ហើយ​បើសិនជា​អ្នក​មិនបាន​ចេញទៅ​ណា​ច្រើន​ទេនោះ ឥឡូវ​អ្នក​ក៏​អាចមាន​ពេលវេលាល្អៗមួយ​ដើម្បី​សាកល្បង​បន្ថែម​រស់ជាតិសប្បាយៗដល់​ស្នេហា​បានដែរ។

ចូរ​លើកទឹកចិត្ត​នាង​អោយទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​ទៅ។ អ្នក​ប្រហែលជា​អាច​ផ្តល់នូវ​ណាត់ជួប​របស់​នាង​ជាមួយ​គ្រូពេទ្យ​បាន​បើសិនជា​នាង​ត្រូវការ​ការគាំទ្រ​ពី​អ្នក។

អ្នក​អាចជួយ​ផ្តល់នូវ​ការគាំទ្រ និង​យល់ថា វា​មិន​ខុសគ្នា​នឹង​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​របស់​បុរស​ទេ ដោយ​វា​អាចមាន​ជាការ​យល់ច្រឡំ, រស់នៅ​ដាច់ដោយឡែក​ពី​គេ និង​គ្មាន​គោលបំណង​អ្វី​ទាំងអស់។ ដូច្នេះ​នរណា​ក៏​អាច​កើតជា​អញ្ចឹង​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com