ជាតិ
កម្ពុជា-ជប៉ុន​នឹង​ចុះហត្ថលេខា​លើក​ម្ចី​ជាង២២៨លាន​ដុល្លារ
26, Mar 2015 , 8:15 pm        
រូបភាព

 
ទឹកប្រាក់​ប្រមាណ២៧,៣១៥លាន​យ៉េន​ស្នើ​នឹង​ប្រមាណ ២២៨,៧១១,៤៩៩ដុល្លារ​ដែលជា​កម្ចី​ឥត​សំណង​និង​កម្ចីសម្បទាន​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន​នឹងត្រូវ​ចុះហត្ថលេខា​ផ្តល់ និង​ទទួល នៅ​ថ្ងៃទី៣០មីនា ខាងមុខនេះ​នៅ​ទី​ស្តី​ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ។នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ។



សេចក្តី​ជូន​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២៦មីនា​នេះ​បាន​ឲ្យ​ដឹងថា​លោក​ហោ ណាំហុង​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​និង​លោក​គូ​ម៉ា​ម៉ា​រូ​យូ​ជិ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​ចុះហត្ថលេខា​លើក​ម្ចី​នេះ​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន។

បើតាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល​កម្ចី​និង​សម្បទាន​នេះ​នឹង​យកទៅ​អនុវត្តន៍​លើ​គម្រោង​ចំនួន៥រួមមាន៖
១. គម្រោង​ជំនួយឥតសំណង​ចំនួន៣ដែលមាន​ទឹកប្រាក់៤,២៩១លាន​យ៉េន​ឬ​ប្រមាណ៣៥,៩២៩,០១៥លាន​ដុល្លារ​ផ្តោតលើ​គម្រោង​កែលម្អ​មន្ទីរពេទ្យ គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ និង​គម្រោង​ជំនួយឥតសំណង​បន្ថែម សម្រាប់​គម្រោង​សាងសង់ និង​កែលម្អ​រោងចក្រ​វា​រី​អគ្គិសនី​ខ្នាតតូច​នៅ​ខេត្តរតនគិរី។

២. គម្រោង​កម្ចីសម្បទាន​ចំនួន២ដែលមាន​ទឹកប្រាក់​ចំនួន២៣,០២៤លាន​យ៉េន​ឬ​ប្រមាណ១៩២,៧៨២,៤៨៤ដុល្លារ ផ្តោតលើ​គម្រោង​ពង្រីក​ប្រព័ន្ធ​បញ្ជូន និង​ចែកចាយ​អគ្គិសនី​នៅ​រាជធានី​ភ្នំពេញ​ជំហាន​ទី២និង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ៥ «កំណាត់​ផ្លូវ​ពី​ធ្លា​ម្អម-បាត់ដំបង និង​សិរី​សោ​ភ័​ណ្ឌ» ៕




© រក្សាសិទ្ធិដោយ thmeythmey.com