ពីនេះ ពីនោះ
ប្រើពាក្យ​ពេចន៍​អ្វីខ្លះ ទើប​ជា​ពាក្យ​ប្រកដប្រជា ទៀងទាត់ ច្បាស់លាស់....!
27, Mar 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
 


ការប្រើ​ពាក្យពេចន៍ កាយវិការ និង​ទឹកមុខ សុទ្ធតែ​បង្ហាញ​ពី​អត្ថន័យ​របស់​វា។ ដើម្បី​បញ្ជាក់ថា អ្នកជា​មនុស្ស​ដែលមាន​ឥទ្ធិពល​ក្នុងការ​ប្រើពាក្យ​ពេចន៍ គឺ​ត្រូវ​ចៀសវាង​ប្រើពាក្យ​មិន​ដាច់ស្រេច ពាក្យ​មិន​ប្រកដប្រជា និង​ពាក្យ​មិន​ទៀងទាត់​ជាដើម។ តើ​គួរប្រើ​ពាក្យពេចន៍​ឬ​ភាសា​បែបណា​វិញ?



ពាក្យពេចន៍​ប្រកដប្រជា ទៀងទាត់ ច្បាស់លាស់ ដែល​អ្នក​គួរប្រើ​មានដូចជា៖

ទី១ ប្តូរ​ពី​ឃ្លា «ខ្ញុំ​គិតថា​គួរតែ...» ទៅជា​ឃ្លា «ខ្ញុំ​ត្រូវតែ...»។

ទី២ ប្តូរ​ពី​ឃ្លា «យើង​អាច​ពិភាក្សា» ទៅជា​ឃ្លា «យើង​ចាប់ផ្តើម​ពិភាក្សា»។

ទី៣ ប្តូរ​ពី​ឃ្លា «ខ្ញុំ​គួរតែ​កែខ្លួន​ឲ្យ​ក្លាយជា​សិស្ស​ល្អ» ទៅជា​ឃ្លា «ខ្ញុំ​ត្រូវ​កែខ្លួន​ដើម្បី​ក្លាយជា​សិស្ស​ល្អ»។

ទី៤ ប្តូរ​ពី​ឃ្លា «ខ្ញុំ​គួរ​ព្យាយាម​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​បានល្អ» ទៅជា​ឃ្លា «ខ្ញុំ​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​បានល្អ»។

ទី៥ ប្តូរ​ពី​ឃ្លា «ខ្ញុំ​ប្រហែលជា​ចង់​ពិចារណា​លើ...» ទៅជា​ឃ្លា «ខ្ញុំ​ត្រូវ​ពិចារណា​លើ...»។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com