ពីនេះ ពីនោះ
បុគ្គលិក​ដែល​ផ្លាស់ប្តូរ​ការងារ​ពី២ទៅ៣កន្លែង​ក្នុង​មួយឆ្នាំ​ជា​បុគ្គលិក«គ្រោះថ្នាក់»ឬ?
28, Mar 2015 , 9:41 am        
រូបភាព
ដោយ: ថ្មីៗ

ជាធម្មតា ការផ្លាស់ប្តូរ​ការងារ​របស់​បុគ្គលិក​កម្មក​រ​នៅក្នុង​វិស័យ​ឯកជន ជា​សិទ្ធិ​របស់​បុគ្គល​ដែលជា​បុគ្គលិក​របស់​ស្ថាប័ន។ ការផ្លាស់ប្តូរ​ការងារ​អាច​បណ្តាលមកពី​កត្តា​មួយចំនួន ក្នុងនោះ​មាន៖ ទី១ ប្រាក់ខែ​នៅ​កន្លែងចាស់​តិចពេក។ ទី២ បរិយាកាស​ការងារ​ក​ន្លែ​ង​ចាស់​មិនសូវ​ល្អ និង​ទី៣ ការងារ​កន្លែងចាស់​មិនបាន​ផ្តល់​ចំណេះដឹងថ្មី(ខ្វះ​Challenge)។ ជា​លក្ខណៈ​ធម្មជាតិ​រប​ស់មនុស្ស បុគ្គលិក​មិនអាច​ធ្វើ​ការងារ​មួយកន្លែង​អស់​មួយជីវិត​នោះទេ ពួកគេ​ត្រូវការ​ផ្លាស់ប្តូរ​រក​អ្វីដែល​ថ្មី ដែល​លំបាក​ជាង​មុន ឬ​ស្រួល​ជាង​មុន។ 



«ផ្លាស់ប្តូរ​ញឹកញាប់»អនុញ្ញាតអោយ​អ្នក​ផ្លាស់ប្តូរ​ការងារ​អា​ចទ​ទួលបាន​ផលប្រយោជន៍​ច្រើន​មែន។ ប៉ុន្តែ​ថៅកែ អ្នកគ្រប់គ្រង និង​ទីភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក ផ្តល់​អនុសាសន៍​ថា អ្នកស្វែងរក​ការងារ​ធ្វើ មិនគួរ​ផ្លាស់ប្តូរ​ការងារ​ធ្វើ​ពី២ទៅ៣កន្លែង​ក្នុង​រយៈ​មួយឆ្នាំ​នោះឡើយ។ ក្នុង​អារម្មណ៍​អ្នក​ជ្រើសរើស​បុគ្គលិក ពួកគេ​ពិចារណា​លើ២ចំណុច។ ទី១ បុគ្គលិក​នោះ​ជា​បុគ្គល​ពូកែ ដូច្នេះ ស្ថាប័នផ្សេងៗដណ្តើម​គ្នា​ទទួលយក​គាត់។ ប៉ុន្តែ ចំណុច​ទី២វិញ ពួកគេ​គិតថា ប្រហែលជា​បុគ្គលិក​នោះ គិតតែ​ពី​ផលប្រយោជន៍​ហើយ បានជា​គិតតែ​ពី​រត់​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ​ផ្សេងទៀត​មិនចេះ​ឈប់ឈរ។

សម្រាប់​អ្នកដឹកនាំ ពួកគេ​រអែង​អារម្មណ៍​បន្តិច​មុននឹង​ជ្រើសរើស​បុគ្គលិក​ដែល​ផ្លាស់ប្តូរ​ការងារ​ពី២ទៅ៣កន្លែង​ក្នុង​រយៈពេល​មួយឆ្នាំ ពីព្រោះ ពួកគេ​បារម្ភ​ខ្លាច​ថា បុគ្គលិក​ថ្មី​នោះ អាច​រត់​ចេញពី​ក្រុមហ៊ុន​របស់គេ​ដដែល​នៅ​ថ្ងៃ​ណាមួយ។

អ្នកដឹកនាំ​ក្រុមហ៊ុន ទីភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក​ផ្តល់​ជា​គំនិត​ថា បុគ្គលិក កម្មករ គួរ​ធ្វើ​ការអោយ​ស្ថាប័ន​របស់ខ្លួន​អោយបាន​រយៈពេល​យ៉ាងតិច២ឆ្នាំមុន​នឹងធ្វើ​ការផ្លាស់​ប្តូរ​ទៅរក​កន្លែង​ថ្មី ប្រសិនបើ​ប្រាក់ខែ​ចាស់​អាច​ទទួលយកបាន ហើយ​ការគ្រប់គ្រង​មាន​លក្ខណៈ​អាច​ទទួលយកបាន។ តែបើ​ប្រាក់ខែ​តិច ហើយ​ការគ្រប់គ្រង​រញ៉េរញ៉ៃ​ដូច​ចាប់​ក្តាម​ដាក់​ច​ង្អៀ​រ​នោះ កម្មករ​បុគ្គលិក​អាច​ផ្លាប់​ប្តូរ​បាន​គ្រប់ពេលវេលា៕



© រក្សាសិទ្ធិដោយ thmeythmey.com