ព័ត៍មានសុខភាព
សុខភាព៖ តើ​អ្នកចេះ​បញ្ចូល​អារម្មណ៍​សិច​ដែរ​ទេ?
04, Mar 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
គ្រែ​ដេក​គឺជា​កន្លែង​ដែល​អ្នក​ទាំងពីរ​ត្រូវ​ទៅ​ជួបគ្នា​ដើម្បី​ឈានដល់​ការរួម​ភេទ។ ប៉ុន្តែ​ខាង​ប្រុស​ច្រើនតែ​បន្សល់​នូវ​បញ្ហា​សម្រាប់​រឿងនេះ និយាយ​រួម​គឺ​មិនចេះ​ធ្វើយ៉ាងណា​អោយ​មនុស្ស​ស្រី​ដាក់​អារម្មណ៍​លើ​ការចង់​រួមភេទ​បាន។ ដូច្នេះ​វា​គឺជា​បញ្ហា​សម្រាប់​អ្នក​ទាំងពីរ។



 
ទោះបីជា​យ៉ាងណាក៏ដោយ ក្នុងនាម​ជាម​នុស្ស​ស្រី​ច្រើនតែ​មានការ​ភ័យខ្លាច​ក្នុងការ​និយាយ​ដោយ​បើកចំហរ​ពី​ការចង់បាន​របស់ខ្លួន​នៅលើ​គ្រែ​ខ្លាំងណាស់។

យោងទៅតាម​ការស្រាវជ្រាវ​ថ្មី​មួយ​ទៅលើ​មនុស្ស​ស្រី​បានអោយដឹងថា ៩០%នៃ​អ្នកចូលរួម​ភេទ​គឺ​ទទួលបាន​នូវ​ភាព​អស្ចារ្យ​ខាង​ផ្លូវភេទ​យ៉ាង​ត្រចះត្រចង់ ប៉ុន្តែ​វា​នៅតែមាន​ការខ្វះខាត​ខាង​ចែក​រំ​លែង​ដល់ដៃ​គូរ​របស់​ពួកគេ។ ដូច្នេះ​តើ​បុរស​អាចធ្វើ​អ្វី​បាន​ទៅ​ដើម្បីអោយ​មាន​អារម្មណ៍​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ទាំងពីរ?

បង្កើត​បរិយាកាស

ប្រសិនបើ​អ្នក​ចង់បាន​នូវ​ស្នេហា​ដ៏​រ៉ូ​ម៉ែន​ទិច ចូរ​គិតគូរ​លើ​ការបង្កើត​នូវ​បរិយាកាស​ដែល​អាច​បត់បែន​ទៅរក​ភាព​រ៉ូ​ម៉ែន​ទិច។ វា​អាចទាក់ទង​នឹង​គ្រែ​ដេក និង​ចម្រៀង​ដើម្បី​អាច​ទាក់ទាញ​អារម្មណ៍​របស់​ដៃគូរ។ ក្នុងពេល​រួមភេទ ចម្រៀង​អាចជួយ​រក្សា​អារម្មណ៍​អោយ​នឹងនរ​បាន។ ពិតណាស់​ការដែល​មាន​អារម្មណ៍​ផ្លូវចិត្ត​មិនល្អ វា​គ្រាន់តែ​ងាយ​ធ្វើអោយ​នាង​ខូច​អារម្មណ៍​ទៅវិញ​ទេ។

ដល់ពេល​ចាក់​ចម្រៀង​មនោសញ្ចេតនា ចូរ​ប្តូរ​មក​ប្រើ​ភ្លើងទាន​បំភ្លឺ​វិញ​ទៅ ព្រោះ​វា​នឹង​ជួយ​បង្កើន​បរិយាកាស​អោយ​កាន់តែ​រ៉ូ​ម៉ែន​ទិច។ ក្លិន​ទឹកអប់​គឺជា​ថ្នាំសម្រើប​ផ្លូវភេទ​សម្រាប់​មនុស្ស​ស្រី ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​ជ្រើសរើស​វា​អោយបាន​ត្រឹមត្រូវ។ ប្រសិនបើ​ដៃគូរ​អ្នក​មិនទាន់មាន​អារម្មណ៍​ធូរស្រាល​ពេញលេញ​នៅឡើយ​ទេនោះ ចូរ​សាកល្បង​ជាមួយនឹង​ការទទួល​ទាន​ស្រា​ល្អ​មួយ​ដើម្បី​ទាញអារម្មណ៍​នាង​មកវិញ។

ទិញ​សម្លៀកបំពាក់​អោយ​នាង
មធ្យោបាយធម្មតាៗមួយ​ផ្សេងទៀត​គឺ​ការទិញ​សម្លៀកបំពាក់​មួយ​កំ​ប្លេ​អោយដៃ​គូរ​របស់​អ្នក។ មនុស្ស​ស្រី​តែងតែ​ចូលចិត្ត និង​ពេញចិត្ត​ជាខ្លាំង​នៅពេល​មិត្ត​ប្រុស ឬ​ប្តី​របស់ខ្លួន​ទិញ​សម្លៀកបំពាក់​បំពាក់​អោយ ជាពិសេស​សម្លៀកបំពាក់​ក្នុង​ដ៏​សិច​ស៊ី។ បុរស​ភាគច្រើន​នៅតែមាន​ការភ័យខ្លាច​ចំពោះ​ទំហំ​នៃ​សម្លៀកបំពាក់​ក្នុង​របស់​ស្ត្រី ។ប៉ុន្តែ​ឥឡូវនេះ​មិនបាច់​ព្រួយបារម្ភ​រឿងនេះ​អី ព្រោះ​ការទិញ​ទំនិញ​តាម​អ៊ី​ន​ធើ​ណែ​ត​អាចជួយ​ដល់​អ្នក​បាន។ ចូរ​ចងចាំ​ថា រឿង​តែមួយគត់​ដែល​អ្នក​អាច​ធ្វើបាន​គឺ​ទិញ​កាដូរ​ជូន​នាង។

ថើប​នាង
គ្មាន​អ្វីដែល​អាចធ្វើអោយ​នាង​មាន​អារម្មណ៍​ស្រើបស្រាល​ជាង​ការ​ថើប​ដ៏​ស្រៀវ​ខ្លួន​នោះទេ។ ការ​ថើប​ដ៏​ត្រឹមត្រូវ​គួរតែ​ធ្វើយ៉ាងណា​អោយមាន​សម្ពាធ និង​ចលនា​ត្រឹមត្រូវ​ដែរ។ ការ​ថើប​អាចធ្វើ​ឡើង​នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ទោះបីជា​មិនទាន់​ទៅដល់​បន្ទប់ដេក​ក៏ដោយ។ ប្រសិនបើ​អ្នក​ពិតជា​ចង់​ទាញអារម្មណ៍​នាង​មែន ចូរ​ថើប​មុខ​របស់​នាង ដោយ​ផ្តើមតិចៗលើ​ភ្នែក ថ្ពាល់ ចង្កា ច្រមុះ និងបង្អូសៗតិច​លើ​បរបេ​មាត់​របស់​នាង​ដោយ​ប្រើ​ចុង​អណ្តាត​របស់​អ្នក។ បន្ទាប់មក​ចូរ​បន្ត​ជញ្ជក់​បរបេ​មាត់​ខាងក្រោម​របស់​នាង។

ព្យាយាម​បញ្ចុះបញ្ចូល
នៅពេល​អារម្មណ៍​ចាប់ផ្តើម​កើតមាន​ហើយ មិនត្រូវ​ធ្វើអ្វីៗដែលដដែលៗទេ ហើយ​ព្យាយាម​ប្រើ​វិធីសាស្ត្រថ្មីៗជំនួស​វិញ។ ការដែល​មើល​វិ​ដេ​អូ​សិច​ជាមួយគ្នា ពេលខ្លះ​ធ្វើអោយ​មនុស្ស​ស្រី​ចង់បាន​ខ្លួនឯង​ចូលរួម​ក្នុង​ឈុត​ឆាក​ទាំង​នោះដែរ។

ទោះបីជា​នាង​មិនបាន​និយាយ​អ្វី​ច្បាស់លាស់​ក៏ដោយ ក៏​អ្នក​អាច​កំណត់​បាន​នូវ​កម្រិត​ស្រើបស្រាល​របស់​នាង​បានដែរ​តាមរយៈ​ការដកដង្ហើម​របស់​នា​ង។ ការដកដង្ហើមដង្ហក់ៗមានន័យថា​នាង​កំពុងតែ​ស្រើបស្រាល​ផ្លូវភេទ​ហើយ។ ការនិយាយ​ខ្សិ​ប​ដាក់​ត្រចៀក​នាង​ពី​អារម្មណ៍​ដែល​អ្នកមាន​ចំពោះ​នាង​ក៏​អាច​បង្កើន​ផ្លូវភេទ​បាន​កាន់តែខ្លាំង​ដែរ។ ការនិយាយ​បកស្រាយធម្មតាៗអំពី​អារម្មណ៍​ដែល​អ្នកមាន វា​នឹង​លុបបំបាត់​អស់​នូវ​ភាពភ័យខ្លាច​របស់​នាង​បាន។ នេះហើយ​គឺជា​ស្ថានភាព​ដែល​អ្នក​ត្រូវ​និយាយប្រាប់​នាង​ដើម្បី​ទទួលបាន​អារម្មណ៍​ភេទ។

ឥឡូវនេះ​អ្នក​គួរតែ​ផ្តល់អោយ​នាង​នូវ​កា​របរ​បោស​អង្អែល​ដ៏​ខ្លាំងក្លា។ ចូរ​អោយ​នាង​ដឹងថា​អ្នក​កំពុងតែ​ធ្វើអោយ​នាង​សប្បាយចិត្ត។ ការរួម​ភេទ​តាម​មាត់​អាច​នឹង​កំដរ​បរិយាកាស​នៅ​ពេលយប់​កាន់តែ​អស្ចារ្យ​ថែម​មួយកម្រិត​ទៀត។ ចំពោះ​បុរស​ដែល​មិនទាន់​ដឹង​ពី​របៀប​ប្រើ​មាត់​ដើម្បី​បម្រើការ​សប្បាយ​ដល់​មនុស្ស​ស្រី​ទេ គាត់​គួរតែ​សួរ និង​សុំអោយ​នាង​ជួយ​ណែនាំ​ទៅ។ ស្ថិតក្នុង​ចំនុច​មួយ​នេះ ដៃគូរ​របស់​អ្នក​គួរតែ​មានការ​ធូរ​អារម្មណ៍​បាន​ពេញលេញ​ល្អ​ហើយ ដូច្នេះ​អ្នក​ក៏​ប្រហែលជា​ត្រៀមខ្លួន​សម្រាប់​ការឡើង​ឋានសួគ៌​ក្នុង​យប់​ដ៏​អស្ចារ្យ​មួយ​នេះដែរ។


© រក្សាសិទ្ធិដោយ thmeythmey.com