សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រឿងរ៉ាវ​ដ៏​អស្ចារ្យ ៩ យ៉ាង​ដែល​អ្នក​មិនបាន​ដឹង​ពី​ក្រុមហ៊ុន Apple
04, Apr 2015 , 5:30 pm        
រូបភាព
ដោយ:
កាលពី​ខែ​មុន ក្រុមហ៊ុន Apple បាន​ប្រារព្ធ​ខួប​នៃ​ការចេញ​ផលិតផល Mac iPad iPod iPhone និង iTunes របស់ខ្លួន។ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ បាន​ឈានដល់​កម្រិត​ដ៏​អស្ចារ្យ​មួយ ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដោយ​អាច​ស្វែងរក​ប្រាក់ចំណូល​បាន​យ៉ាងច្រើន​បំផុត មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិ​ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក។



ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ហក់​ឡើងជា​បន្តបន្ទាប់​ដែលជា​កំណត់ត្រា​ថ្មី​មួយ នៅក្នុង​ត្រីមាស​ទី១ ដើមឆ្នាំ​សារពើពន្ធ ២០១៥  ។ ដោយសារតែ​ភាពជោគជ័យ​ទាង​អស់នេះ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន Apple បាន​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​ក្នុង​ពិភពលោក។

ខាងក្រោម​នេះ គឺជា​រឿងរ៉ាវ​ដ៏​អស្ចារ្យ ៩ យ៉ាង ដែល​អ្នក​មិនដែល​បានដឹង​ពី​ក្រុមហ៊ុន Apple ៖

ទី១៖ ក្រុមហ៊ុន Apple បាន​សាច់​ប្រាក់សុទ្ធ​ប្រមាណ​ជាង ១៧៨ ពាន់​លាន​ដុល្លារ​នៅក្នុង​ដៃ ដែល​អាច​ទិញ​ក្រុមហ៊ុន​បច្ចេកវិទ្យាល្បីៗចំនួន ១១ ដូចជា Twitter Box Pandora LinkedIn Yahoo AOL Groupon Zynga Shutterfly Yelp  និង GoPro ដោយ​គ្រាន់តែ​ចំណាយ​សាច់ប្រាក់​តែ ៤៨ ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ។

ទី២៖ ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​កើនឡើង​ជាង ៥៨ ពាន់​លាន​ដុល្លារ​ក្នុង​ទីផ្សារ​ភាគហ៊ុន​របស់ខ្លួន ក្នុង​រយៈពេល​តែមួយ​យប់​ប៉ុណ្ណោះ។

ទី៣៖ តម្លៃ​ភាគហ៊ុន​តែមួយ​យប់​របស់​ក្រុមហ៊ុន Apple ជាង ៥៨ ពាន់​លាន​ដុល្លារ​នេះ គឺ​ខ្ពស់ជាង​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Ford ដែលមាន​តម្លៃ​តែ ៥៦,៦៦ ពាន់​លាន​ដុល្លារ​នោះ។

ទី៤៖ ក្នុង​រយៈពេល ៩០ ថ្ងៃ​កន្លងទៅនេះ ក្រុមហ៊ុន Apple រកប្រាក់​ចំណូល​បាន​ជាង ៧៤,៦ ពាន់​លាន​ដុល្លារ​ពី​ការលក់​ទូរ​សព្ទ iPhone មានន័យថា ក្នុង​មួយ​វិនាទី​ក្រុមហ៊ុន​នេះ អាច​លក់​ទូរ​សព្ទ iPhone បានជា​មធ្យម ១០ គ្រឿង ស្មើនឹង​ទឹកប្រាក់ ៩៥៩៤ ដុល្លារ។

ទី៥៖ ប្រសិនបើ​ក្រុមហ៊ុន Apple បែងចែក​សាច់ប្រាក់​សុទ្ធ​របស់ខ្លួន​ទាំង ១៧៨ ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​ប្រជាជន​អាមេរិក​ជាង ៣២០ លាន​នាក់​នោះ គឺ​ពួកគេ​ម្នាក់​នឹង​ទទួលបាន​ប្រាក់សុទ្ធ ៥៥៦ ដុល្លារ។

ទី៦៖ ប្រាក់ចំណេញ​ជាង ១៨ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៩០ ថ្ងៃ​កន្លងទៅនេះ របស់​ក្រុមហ៊ុន​នេះ អាច​ស្មើនឹង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន ៤៣៥ ក្នុង​រយៈពេល ៦ ឆ្នាំ​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន S&P 500 ។

ទី៧៖ អ្នក​ប្រហែលជា​មិនអាច​ឃើញ​ក្រុមហ៊ុន​ណា ដែល​ល្អ​ដូច​ក្រុមហ៊ុន Apple ក្នុង​មួយជីវិត​របស់​អ្នក។

ទី៨៖ ក្រុមហ៊ុន Apple មិនអាច​លក់​ផលិតផល​ដែលមាន​តម្លៃ​ទាប​ក្នុង​ទីផ្សារ​ចិន​បានទេ។

ទី៩៖ នាឡិកាដៃ Apple Watch អាច​នឹង​ត្រូវគេ​ចេញលក់ នៅ​ខែមេសា ហើយ​ប្រហែលជា​មិនមែន​ចេញលក់​តែ​នាឡិកា​នោះទេ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com