ជាតិ
វត្តមាន​ដ៏​កម្រ​របស់​លោក​នាយករដ្ឋមន្ត្រី និង​ភរិយា នៅក្នុង​ភោជនីយដ្ឋាន
05, Apr 2015 , 2:52 pm        
រូបភាព
លោក ហ៊ុន សែន និងភរិយា ចូល​ពិសារអាហារនៅភោជនីយដ្ឋាន​ជាមួយមន្ត្រី​របស់ខ្លួន។ រូបថត ហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ
លោក ហ៊ុន សែន និងភរិយា ចូល​ពិសារអាហារនៅភោជនីយដ្ឋាន​ជាមួយមន្ត្រី​របស់ខ្លួន។ រូបថត ហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ
ដោយ: ថ្មីៗ
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​បង្ហោះ​រូបភាព​ដ៏​កម្រ​មួយ ជាមួយនឹង​វត្តមាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា នាពេល​ស្រស់ស្រូប​អាហារ​ថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន​អាហារ​បែប​ជប៉ុន Kobe  Restaurant។ បើតាម​ការសរសេរ​នៅ​គណនី​ហ្វេ​ស​ប៊ុ​ក ពិធី​ស្រប​ស្រូប​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ភោជនីយដ្ឋាន​ផ្ទាល់​នៅមុន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ។



តាមរយៈ​រូបភាព​ដែល​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បង្ហោះ លោក ហ៊ុន សែន និង​ភរិយា ស្ថិតក្នុង​សម្លៀកបំពាក់​ដូច​នៅក្នុង​ពិធី​សម្ពោធ​អាគារ​ផ្គា​ម្លឹះ​គាំទ្រ​ចិត្តសាស្ត្រ​សម្រាប់​កុមារកំព្រា ពិការភ្នែក គ ថ្លង់​នៃ​សាលា​គ្រួសារ​ថ្មី និង​មណ្ឌល​ភ្នំពេញ​ថ្មី កាលពី​ព្រឹក​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៥ នេះ។

លោក ហ៊ុន សែន អង្គុយ​ជាប់​ជាមួយ​លោកស្រី ប៊ុន រ៉ានី ដែលជា​ភរិយា ហើយ​នៅ​ខាងស្តាំ​លោក មាន​លោក ខៀវ កាញារីទ្ធ និង​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន។ គេ​សង្កេតឃើញ​មាន​វត្តមាន​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួន​ផងដែរ។

សូម​បញ្ជាក់ថា លោក​ ហ៊ុន​ សែន បាន​ប្រារព្ធខួបកំណើត​៦៤​ឆ្នាំ​របស់ខ្លួន​កាលពី​ថ្ងៃម្សិលមិញ។ តាម​ការអះអាង​របស់​លោក​នាយករដ្ឋមន្ត្រីកន្លងមក លោកមាន​ថ្ងៃខួបកំណើតពីរ គឺ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​១៩៥១ និង​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​១៩៥២ (ដែល​ជាខួបកំណើតពិតប្រាកដ)៕



© រក្សាសិទ្ធិដោយ thmeythmey.com