ពីនេះ ពីនោះ
តើ​ពាក្យ «នៅ, នូវ» ប្រើ​ខុសគ្នា​ដូចម្តេច?
06, Apr 2015 , 9:02 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន ប្រើពាក្យ​ទាំងពីរ​នេះ​មិនសូវ​ដឹង​ពី​អ​ន្ថ​ន័យ​ថា ពាក្យ«នៅ» និង «នូវ» ប្រើ​ខុសគ្នា​យ៉ាងណា​នោះទេ។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា៖



ទី១ ពាក្យ «នៅ» មានន័យថា ឋិត, ស្ថិត, មាន, ដែល​មិនទាន់, ដែលមាន​ទៀត។ ឧទាហរណ៍៖ នៅឯណា?, នៅផ្ទះ, អស់ហើយ​ឬ​នៅ?, នៅឡើយ, នៅទេ។

ទី២ ពាក្យ «នូវ» មានន័យថា ពាក្យ​ប្រាប់​ដំណើរ​សម្រេច​អំពើ​ដែល​គេ​ត្រូវធ្វើ។ ឧទាហរណ៍៖ បុគ្គល​ធ្វើ​នូវ​អំពើ​ល្អ​ដោយ​កាយ វាចា ចិត្ត និង​បាន​នូវ​ផល​ល្អ។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com