អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របប​សឹក​ហាម​ក្រុម​អាវ​ក្រហម​រលឹក​ខួប​នៃ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ឆ្នាំ២០១០
07, Apr 2015 , 10:53 am        
រូបភាព
ដោយ:

 
ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់ធ្នាប់​ថៃ​បានដាក់​បម្រាម​លើ​គម្រោង​របស់​ក្រុម​អាវ​ក្រហម​នៅក្នុង​ការរៀបចំ​ព្រឹ​ត្ត​ការណ៍​នៃ​ការ​រលឹក​ខួប​ថ្ងៃទី១០ខែមេសា​ដែលជា​ថ្ងៃ​នៃ​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាត​ករ​អាវ​ក្រហម​និង​កម្លាំង​រដ្ឋាភិបាល។សេចក្តី​ពង្រាង​នេះ​ធ្វើឡើង​ដើម្បី​ទប់ស្កាត់​នូវ​ការផ្ទុះ​នូវ​ហិង្សា​សារជាថ្មី​ដែល​អាច​ប៉ះពាល់​ដល់​ដំណាក់កាល​នៃ​ការកែទម្រង់​របស់​រដ្ឋា​ភិ​បាល។



ម្សិលមិញ​នេះ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ​ថ្លែងថា​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់​បាន​ហាមឃាត់​ក្រុម​អាវ​ក្រហម​លើ​គម្រោង​រៀបចំ​នូវ​ខួប​ប្រាំ​ឆ្នាំ​រលឹក​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​អាវ​ក្រហម​និង​កងកម្លាំង​រដ្ឋាភិបាល។

បើ​យោងតាម​លោក Maj Gen Sansern សេចក្តី​ព្រមាន​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​និង​សណ្តាប់​បាន​ធើ្វ​ឡើង​ដើម្បី​ហាមឃាត់​រាល់​សកម្មភាព​របស់​ក្រុម​រណសិរ្ស​ដើម្បី​ប្រឆាំង​ទៅនឹង​របប​ផ្តាច់​ការដែល​ដឹកនាំ​ដោយ​ក្រុម​អាវ​ក្រុ​ហម​ដែល​ឆ្លៀត​ឳ​កាស​ដែលមាន​ចេតនា​កេងចំនេញ​ស្ថានភាព​និង​ដើម្បី​ញុះញង់​ឲ្យ​មាន​ហិង្សា​សារជាថ្មី។

លោក​បាន​បន្ថែមទៀតថា​ប្រសិនបើ​ជម្លោះ​កើតឡើង​សារជាថ្មី​ទៀត​នោះ​វា​នឹងមាន​ផលប៉ះពាល់​ដល់​ដំណើរការ​នៃ​ការកែទម្រង់​របស់​រដ្ឋា​ភិ​បាល​បច្ចុប្បន្ន។យ៉ាងណាមិញ​ជំនួស​ការធ្វើ​ខួប​រលឹក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ​ក្រុម​អាវ​ក្រហម​អាចធ្វើ​ការគោរព​វិញ្ញាណ​ក្ខ័​ន្ធ​ជនរងគ្រោះ​ដែល​បាន​សា្ល​ប់​បាន​ពោលគឺ​រាល់​សកម្មភាព​មិនត្រូវ​អោយ​ជាប់​ពាក់​ព​ន្ធ័​នឹង​រឿង​នយោបាយ​នោះទេ។

គួរ​រម្លឹក​ផងដែរ​កាលពី២០១០មានការ​ផ្ទុះ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​រយៈពេល​វែង​ដែល​បាន​ដឹកនាំ​ដោយ​ក្រុម​រណសិរ្ស​ប្រឆាំងនឹង​របប​ផ្តាច់​ការដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុម​អាវ​ក្រហម​ដើម្បី​ទាមទារ​ឲ្យ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​អា​ភី​សិត​វី​ចា​ជិ​វ៉ា​ចុះ​ចេញពី​តំណែង។យ៉ាងណា​ដោយ​ការទាមទារ​របស់​ក្រុមបាតុករ បានទទួល​ការឆ្លើយតប​មកវិញ​ដោយ​ការបង្ក្រាប​យ៉ាង​សាហាវ​ដែល​បាន​បណ្តាល​ឲ្យ​ក្រុមបាតុករ​យ៉ាងហោចណាស់៨៦នាក់​សា្ល​ប់​និង៨០០នាក់​រងរបួស៕



© រក្សាសិទ្ធិដោយ thmeythmey.com