ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ព្រមាន​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច
08, Apr 2015 , 7:01 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ម​ន្រី្ត​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ត្រួតពិនិត្យ មើល​ឡើងវិញ រាល់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​កាប់បំផ្លាញ​ព្រៃឈើ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីធ្លី​របស់​ប្រជាជន នាពេល​កន្លងមក។ លោក​លើកឡើងថា ក្រុមហ៊ុន ទាំងនោះ បាន​អភិវឌ្ឍន៍​លើសពី​គោលការណ៍​អនុញ្ញាត​របស់​រដ្ឋាភិបាល។



ថ្លែង​ក្នុង​ពិ​ធិ​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានខ្លាំងៗថា ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ហើយ បាន​កាប់បំផ្លាញ ព្រៃឈើ​ទាំងអស់ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់។ លោក​បានបញ្ជាក់ធ្ងន់ៗថា ក្រុមហ៊ុន​ចំនួន​ត្រូវ​ផ្តល់​សំណង​បន្ថែមទៀត ពោលគឺ មិន​ត្រឹមតែ​ដកហូត​សិទ្ធិ​អភិវឌ្ឍន៍​តែ ប៉ុណ្ណោះ​នោះទេ។

សំឡេង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖








© រក្សាសិទ្ធិដោយ thmeythmey.com