ជាតិ
ការ​ច្រណែន​អ្នកដទៃ គឺជា​ការសម្លាប់​ខ្លួនឯង
17, Dec 2016 , 1:30 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ឃើញ​គេ​មាន​សេចក្ដីសុខ​មានយស​ជាដើម ហើយ ក៏​ច្រណែន​នឹង​អ្នកដទៃ​មក​អំពី​ក្នុង​ចិត្ត​របស់គេ​មិនមាន​មេត្តា​គឺ​សេចក្ដី​រាប់អាន មិនមាន​មុទិតា​គឺ​សេចក្ដីត្រេកអរ​តាម​នៅពេលដែល​អ្នកដទៃ​មាន​សេចក្ដីសុខ។ គួរ​ពិចារណា​តាម​ព្រះពុទ្ធដីកា​ថា អ្នកណាៗ ក៏​ធ្លាប់ជា​មាតាបិតា ជា​ញាតិ របស់ខ្លួន​ដែរ ក្នុង​ស​សង្សា​វដ្ដ​កន្លងមក​អស់កាល​ដ៏​យូរអង្វែង​រាប់​ជាតិប្រមាណ​មិនបាន ។ ដូច្នេះហើយ បើ​យើង​ច្រណែន​ស្អប់ខ្ពើម​នឹង​អ្នកដទៃ ហាក់ដូចជា​ស្អប់​ច្រណែន​នឹង​មាតាបិតា​បង្កើត បងប្អូន​បង្កើត​របស់​ខ្លួន​ដូច្នោះ ។



សូមមេត្តា​ពិចារណា​នូវ​ទោស កំហុស​នៃ​សេចក្ដី​ច្រណែន​មាន​ច្រើនណាស់ ដូចជា៖  
សេចក្ដី​ច្រណែន អាច​នាំ​ឲ្យ​បែប​បាក់​ញាតិមិត្ត
សេចក្ដី​ច្រណែន អាចធ្វើ​ឲ្យ​ខ្លួន​សាង​កម្ម​ពៀរ​វេរា​ដ៏​ច្រើន
សេចក្ដី​ច្រណែន អាចធ្វើ​ឲ្យ​ខ្លួន​វិកលចរិត (ឆ្កួត)
សេចក្ដី​ច្រណែន អាចធ្វើ​ឲ្យ​ខ្លួន​អស់​សតិបញ្ញា
សេចក្ដី​ច្រណែន អាចធ្វើ​ឲ្យ​ខ្លួន​ចេះ​រមិលគុណ​អ្នកដទៃ
សេចក្ដី​ច្រណែន អាចធ្វើ​ឲ្យ​ខ្លួន​ចេះ​និយាយ​ញុះញង់
សេចក្ដី​ច្រណែន អាចធ្វើ​ឲ្យ​ខ្លួន​សម្លាប់​គ្នា​នឹង​សម្លាប់​ខ្លួនឯងបាន
សេចក្ដី​ច្រណែន អាចធ្វើ​ឲ្យ​ខ្លួន​ស្អប់​មនុស្ស​ល្អ
សេចក្ដី​ច្រណែន អាចធ្វើ​ឲ្យ​ខ្លួន​អស់​ញាតិមិត្ត
សេចក្ដី​ច្រណែន អាចធ្វើ​ឲ្យ​ខ្លួន​អស់​កិត្តិយស
សេចក្ដី​ច្រណែន មិនអាច​ធ្វើ​ឲ្យ​ខ្លួន​ញញឹម​បានទេ
សេចក្ដី​ច្រណែន អាចធ្វើ​ឲ្យ​ខ្លួន​ទៅកាន់​អបាយភូមិ
សេចក្ដី​ច្រណែន អាចធ្វើ​ឲ្យ​ខ្លួន​កើត​ក្នុង​ត្រកូល​ថោកទាប
សេចក្ដី​ច្រណែន អ្នកដទៃ​ជា​ចំនុចខ្សោយ​របស់ខ្លួន
សេចក្ដី​ច្រណែន គឺជា អកុសល​ប្រចាំជីវិត
សេចក្ដី​ច្រណែន ធ្វើ​ឲ្យ​វិនាស​ចាក​សីលគុណ​ជាដើម
សេចក្ដី​ច្រណែន មិនអាច​ឃើញ​សច្ចធម៌​បាន ៕

ដកស្រង់​ចេញពី​សៀវភៅ មេត្តាចិត្ត ​រៀបរៀង​ដោយធម្មាចារ្យ កែវ វិមុត្ត  

ពីគេហទំព័រ ៥០០០ ឆ្នាំ  

© រក្សាសិទ្ធិដោយ thmeythmey.com