ជាតិ
សង្គមជាតិ
ទម្លាប់ទទួលទានគ្រឿងស្រវឹងនៅថ្ងៃចូលឆ្នាំ ធ្វើឲ្យវប្បធម៌ប្រពៃណីប្រឈមនឹងការបាត់បង់
× ភ្នំពេញ៖ ពលរដ្ឋខ្មែរភាគច្រើន បាន និងកំពុងជ្រើសយកការជួបជុំដោយមានគ្រឿងស្រវឹងនៅកំដរ មិនថាការជួបជុំគ្នាធម្មតា ឬពិធីជប់លៀងនានានោះទេ ជាពិសេសគឺថ្ងៃបុណ្យធំៗ ដូចជាភ្ជុំបិណ្ឌ និងថ្ងៃបុណ្យចូលឆ្នាំថ្មីតែម្តង។ នៅពេលដែលការទទួលទានគ្រឿងស្រវឹងនៅថ្ងៃចូលឆ្នាំក្លាយជាទម្លាប់ គេសង្កេតឃើញ ការកម្សាន្តបែបប្រពៃណី និងការលេងល្បែងប្រជាប្រិយខ្មែរនៅតាមស្រុកភូមិនានាចាប់ផ្តើមបាត់បង់បន្តិចម្តងៗ ក្រៅពីនោះ អំពើហិង្សារ និងបញ្ហាគ្រោះថ្នាក់ចរាចរតែងតែបង្កជាសោកនាដកម្មជារៀងរាល់ឆ្នាំផងដែរ។
ពីមួយឆ្នាំទៅមួយឆ្នាំ គេសង្កេតឃើញថាពលរដ្ឋខ្មែរនៅតាមស្រុកភូមិនានាភាគច្រើនចូលចិត្តជួយជុំគ្នាទទួលទានគ្រឿងស្រវឹង ជាជាងការកម្សាន្តបែបប្រពៃណី និងការលេងល្បែងប្រជាប្រិយនៅថ្ងៃបុណ្យចូលឆ្នាំថ្មី។ ការទទួលទានគ្រឿស្រវឹងរាល់ពេលមានពិធីបុណ្យធំៗ បានក្លាយជាទម្លាប់ទៅហើយសម្រាប់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន។
កាលពីមុន នៅពេលដែលពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឈានចូលមកដល់ម្តងៗ គេសង្កេតឃើញប្រជាពលរដ្ឋទាំងក្មេងទាំងចាស់ មូលមីនាំគ្នាទៅវត្តអារាមជិតឆ្ងាយ និងបានរៀបចំពិធីកម្សាន្តបែបប្រពៃណីនៅតាមស្រុកភូមិរបស់ពួកគេយ៉ាងច្រើនផុសផុល។ តែនៅពេលបច្ចុប្បន្ននេះ ពលរដ្ឋមួយចំនួនប្រើពេលស្ទើពេញមួយរដូវចូលឆ្នាំជួបជុំគ្នាផឹកស៊ីនៅតាមលំនៅដ្ឋានរបស់ពួកគេទៅវិញ។
នៅពេលដែល «សុរាចូលខ្លួន» យុវជនមួយចំនួនបានបង្កភាពអនាធិបតេយ្យនៅតាមស្រុកភូមិរបស់ពួកគេក្នុងថ្ងៃបុណ្យចូលឆ្នាំ ដូចជាការបង្កជម្លោះនៅក្នុងកម្មវីធីរាំកម្សាន្ត ការឃាត់អ្នកធ្វើដំណើរតាមដងផ្លូវ ចាក់ទឹក ប៉ាតផ្សៅ និងទារប្រាក់ឧបត្ថម្ភ។ ពេលខ្លះពួកគេឆ្លៀតបន្លំបៀតបៀនកេរ្តិ៍ខ្មាសលើនារីៗ បង្កើតជាអំពើហិង្សារផងដែរ។ លើសពីនេះទៀតការសេពគ្រឿសស្រវឹងលើសកំណត់បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរ និងក្លាយជាសោកនាដកម្មរៀងរាល់ឆ្នាំ។
មានមូលហេតុជាច្រើនដែលជំរុញឲ្យពលរដ្ឋខ្មែរ ទាំងបុរស ស្ត្រី យុវជន និងយុវតី ចូលចិត្តទទួលទានគ្រឿងស្រវឹង ដូចជា៖ ទី១ ដោយសារតម្លៃស្រាបៀរនៅក្នុងប្រទេសកម្ពុជាមានតម្លៃថោកបើធៀបទៅនឹងប្រទេសជិតខាងមួយចំនួន។ ទី២ ដោយសារការអនុវត្តច្បាប់រឹតបន្តឹងគ្រឿងស្រវឹងនៅធូររលុង។ ទី៣ ការផ្សព្វផ្សាយពាណិជ្ជកម្មជំរុញទឹកចិត្តអ្នកប្រើប្រាស់ខ្លាំងពេក។ ទី៤ កន្លែងផឹកស៊ីកា្លយជាទីណាត់ជួប។ និងទី៥ មានសេវាផ្លូវភេទលួចលាក់ នៅពីក្រោយកន្លែងផឹកស៊ី។ កត្តាទាំងនេះ បានជំរុញឲ្យពលរដ្ឋខ្មែរជាច្រើនចូលចិត្តទទួលទានគ្រឿងស្រវឹងរហូតក្លាយជាទម្លាប់។
ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរគួរចាត់វិធានការទប់ស្កាត់ ឲ្យបានឆាប់រហ័ស ព្រោះការទទួលទានគ្រឿងស្រវឹង បានធ្វើឲ្យពលរដ្ឋមួយចំនួនធំ ភ្លេចគោរព និងអនុវត្តទំនៀមទំលាប់ប្រពៃណីរបស់ខ្លួននៅថ្ងៃចូលឆ្នាំ៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
© រក្សាសិទ្ធិដោយ thmeythmey.com