ពីនេះ ពីនោះ
របៀប​បង្រៀន​កូន​អ្នក ឲ្យ​មាន​ទំនួល​ខុសត្រូវ
04, Mar 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
កុមារ​គ្រប់រូប សុទ្ធតែ​ចេះ​ធ្វើ​ខុស ប៉ុន្តែ ចំនុច​សំខាន់ គឺ​មិនមែន​ស្ថិត​លើ​កំហុស​ទេ តែ​វា​ស្ថិត​លើ​ការចេះ​ទទួលខុសត្រូវ ឬ​មិនចេះ​ប៉ុណ្ណោះ។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក ពី​វិធី​មួយចំនួន ក្នុងការ​ធ្វើ​ឲ្យ​កូន​អ្នក ចេះ​ទទួលស្គាល់​នូវ​ទង្វើ​ដែល​ខ្លួន​បានធ្វើ។



1.    នៅពេលដែល​គេ​ធ្វើ​ខុស អ្នក​មិនត្រូវ​សួរ​គេ​ថា ហេតុអ្វី​បានជា​គេ​ធ្វើ​ខុស​នោះទេ តែ​អ្នក​ត្រូវ​សួរ​គេ​ថា តើ​មានរឿង​អ្វី​កើតឡើង ដើម្បី​ឲ្យ​គេ​រៀបរាប់​រឿង​ទាំងនេះ​ប្រាប់​អ្នក នោះគេ​នឹង​ទទួលស្គាល់​កំហុស​គេ​ដោយ​ខ្លួនឯង។

2.    អ្នក​ត្រូវតែ​ឲ្យ​គេ​រៀន​ចេះ​ប្រឈមមុខ​នឹង​បញ្ហា​របស់​ខ្លួនឯង មិនត្រូវ​ឲ្យ​តែ​ពេល​គេ​ធ្វើ​ខុស ឲ្យ​គេ​និយាយ​តែ​ពាក្យ​សុំទោស​មួយ​ម៉ាត់ ហើយ​បញ្ចប់រឿង​ទេ ព្រោះ​ពាក្យ​នេះ បើ​គេ​និយាយ​ច្រើនដង គឺ​ធ្លាប់​ហើយ ដូចនេះ អ្នក​ត្រូវតែ​ឲ្យ​គេ​និយាយ​ពី​កំហុសឆ្គង​របស់គេ ទើប​ធ្វើការ​សុំទោស​ក្រោយ។

3.    អ្នក​មិនត្រូវ​ទម្លាប់​ឲ្យ​កូន ច្រានចោល​កំហុស​របស់​គេ ហើយ​ថា​ជា​កំហុស​អ្នកដទៃ​ទេ ព្រោះនេះ​ជា​ទម្លាប់​អាក្រក់ ដែល​មិនអាច​កែ​បាន​អស់​មួយជីវិត។ អ្នក​ត្រូវ​បង្រៀន​គេ​ថា មនុស្ស​សុទ្ធតែ​អាចធ្វើ​ខុស តែបើ​កូន​ចេះ​ទទួលស្គាល់ នូវ​អ្វីដែល​កូន​ប្រព្រឹត្ត នោះ​ជា​រឿង​ប្រសើរ​បំផុត ហើយ​មនុស្ស​គ្រប់គ្នា នឹង​ស្រលាញ់​កូនគ្រប់ៗគ្នា ដោយសារតែ​ភាពថ្លៃថ្នូរ​របស់​កូន៕
 
ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com