ព័ត៍មានសុខភាព
តើ​មាន​ថ្នាំ​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​ស្ត្រី​ដែរ​ទេ?
12, Apr 2015 , 7:40 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន​មួយចំនួន​បាន​ព្យាយាម​រយៈពេល​យូរ​មកហើយ​ដើម្បី​ផលិត ថ្នាំ​មួយ​ដែល​អាចមាន​ឥទ្ធិពល​បង្កើន​ចំណង់​ផ្លូវភេទ​ស្ត្រី​បាន។ ប៉ុន្តែ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​មិនបាន​អនុញ្ញាត​ឲ្យ​ថ្នាំ​ទាំងអស់​អាច​ប្រើប្រាស់​សម្រាប់ គោលបំណង​នេះ​ទេ។ បើសិនជា​អ្នកត្រូវការ​ថ្នាំ គ្រូពេទ្យ​ប្រហែលជា​ចេញ​វេជ្ជ​បញ្ចា​ដូចខាងក្រោម​នេះ​ដើម្បី​អាច​សម្រួល​ដល់​ចំណង់​ផ្លូវភេទ​បាន។



ក្រែ​ម​លាប​ប្រភេទ អេ​ស្ត្រូ​ជែ​ន
ក្រែ​ម​ប្រភេទ​នេះ​អាចជួយ​ដោះស្រាយ​បញ្ហា​ស្ងួត​ទ្វារមាស ដែលជា​ហេតុផល​ធ្វើអោយ​ឈឺចាប់​ខ្លាំង​ពេល​រួមភេទ​បាន។ ជាធម្មតា​រឿងនេះ​កើតឡើង​បាន​នៅពេល​ចំនួន​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ធ្លាក់ចុះ ដោយសារតែ​ការ​រាំងរដូវ ឬ​បំបៅ​ដោះ​កូន។ អេ​ស្ត្រូ​ជែ​ន​ក៏​អាចមាន​ជា​ទម្រ​ងផ្សេងៗទៀត​ដែរ​ដូចជា ថ្នាំ​គ្រាប់ ឬ​បង់​បិទ​ស្បែក។

ថ្នាំ​បំបាត់​អាកា​រៈងាប់​លិង្គ
ជារឿយៗ គ្រូពេទ្យ​អាច​នឹង​ចេញ​ថ្នាំ​ព្យាបាល​អាកា​រៈងាប់​លិង្គ​អោយ​ស្ត្រី​ដែល ពិបាក​នឹង​ទទួលបាន​ភាព​ស្រើបស្រាល​ពេល​រួមភេទ ឬ​ឈានដល់​កំពូល​ប្រើ​ដែរ។ ថ្នាំ​ទាំងនេះ​ជួយ​បង្កើន​លំហូរ​ឈាម​ទៅ​ប្រដាប់ភេទ។ ប៉ុន្តែ​វា​ទំនងជា​មិនអាច​ជួយ​ដល់​អ្នកណា​ដែល​ខ្វះ​ចំណង់​ផ្លូវភេទ ឬ​មិនអាច​ឈានដល់​ចំណុចកំពូល​ឡើយ។ ស្ត្រី​ដែល​រាំងរដូវ​ហើយ ប្រហែលជា​ត្រូវការ​ប្រើ​ថ្នាំ​បំប៉ន​អេស​ស្តូ​ស្តេ​រ៉ូ​ន​ដើម្បី​ឲ្យ​ថ្នាំ ព្យាបាល​អាកា​រៈងាប់​លិង្គ​មាន​ប្រសិទ្ធភាព។

តេស​ស្តូ​ស្តេ​រ៉ូ​ន
អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​អង់​ដ្រូ​ជែ​ន​អាច​នឹង​ថយចុះ​ទៅលើ​ស្ត្រី​ដែលមាន​អាយុ​កាន់តែច្រើន។ អ័រម៉ូន​ទាំងនេះ​ប្រហែលជា​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​មុខងា​ផ្លូវភេទ ទាំង​បុរស និង​ស្ត្រី។ ចំពោះ​ស្ត្រី​ដែល​ខ្សោយ​ចំណង់​ផ្លូវភេទ​មុនពេល, ក្នុងពេល ឬ​ក្រោយពេល​រាំងរដូវ ឬ​ស្ត្រី​ដែល​ធ្លាប់​វះកាត់​ក្រពេញ​អូ​វ៉ែ​ចោល អ្នកឯកទេស​មួយចំនួន​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​វិធី​ព្យាបាល​ដោយ​ប្រើ អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន។ ទោះបីជា​យ៉ាងណាក៏ដោយ វា​នៅតែមាន​ផល​រំខាន​ច្រើន​ដែរ។

ស្ត្រីម្នាក់ៗមានលក្ខណៈខុសៗគ្នា​ទាំងអស់ ដូច្នេះ​វា​ប្រហែលជា​ត្រូវការ​ការពិសោធន៍​មួយចំនួន​ដើម្បី​ដឹងថា​អ្វី​ទៅ ដែលមាន​ប្រសិទ្ធភាព​ចំពោះ​អ្នក៕

 
ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh




© រក្សាសិទ្ធិដោយ thmeythmey.com