ពីនេះ ពីនោះ
កំហុស​តូចតាច​ដែល​បណ្តាល​ឲ្យ​ការធ្វើការងារ​ក្រុម«បរាជ័យ»!
04, May 2015 , 8:48 am        
រូបភាព
ដោយ: ថ្មីៗ
 


ការធ្វើការងារ​ជា​ក្រុម ពិតជា​ទទួលបាន​ទាំង​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ទទួលបាន​លិទ្ធ​ផល​យ៉ាង​ល្អ​ថែម​ទៀតផង។ ប្រសិនបើ​ការធ្វើការងារ​ជា​ក្រុម​នោះ​ចេះ​សហការ និង​ឲ្យ​តម្លៃ​គ្នា​ទៅវិញ​មក។ ប៉ុន្តែ ភាគច្រើន​មនុស្ស​ដែល​ធ្វើ​ការងារ​ជា​ក្រុម បែរជា​ងាយ​នឹង​បរាជ័យ​ទៅវិញ។ តើ​មកពី​មូលហេតុ​អ្វី? ខាងក្រោម​នេះ​ជា​មូលហេតុធំៗមួយចំនួន​ដែល​អ្នកធ្វើការងារ​ជា​ក្រុម​គួរ​ជៀសវាង​ឲ្យ​បាន៖ 



១. មិនបាន​ស្វែងយល់​ពីគ្នា​ឲ្យ​បាន​ច្បាស់​មុននឹង​ធ្វើការ​ជាមួយគ្នា
២. ខ្វះ​ការសហការ និង​ស្មារតី​ទទួលខុសត្រូវ​របស់​ស​មា​ជិ​កម្នាក់ៗ
៣. តែងតែ​ទម្លាក់កំហុស និង​បន្ទោស​ដាក់គ្នា​ទៅវិញទៅមក
៤. តែងតែ​មើលឃើញ​គំនិត និង​ស​ម្ថិ​ភាព​ខ្លួនឯង​ល្អ​ជាង​សមាជិក​ដទៃ
៥. តែងតែ​ធ្វើការ​យកមុខ​មាត់​តែម្នាក់ឯង​ពេល​នៅ​ចំពោះមុខ​ប្រធាន។ ល៕


© រក្សាសិទ្ធិដោយ thmeythmey.com