ជាតិ
សង្គមជាតិ
សណ្តាប់ធ្នាប់​ត្រូវបាន​រិត​បន្តឹង​នៅមុខ​សណ្ឋាគារ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ស្នាក់នៅ
13, Apr 2015 , 10:37 am        
រូបភាព
សៀមរាប៖ គេ​ឃើញ​មាន​កងកម្លាំង​ជាច្រើន​នាក់ កំពុងយាមកាម​នៅមុខ​សណ្ឋាគារ ស៊ី​ធី​អង្គរ។ ជា​សណ្ឋាគារ ដែល​លោកនាយក​រដ្ឋមន្ត្រី និង​ក្រុមគ្រួសារ បាននិងកំពុង​ស្នាក់នៅ​ទីនោះ ដើម្បី​ចូលរួម​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក។



ចរាចរណ៍​នៅតាម​ដងផ្លូវសំខាន់ៗ ក្នុង​ទីក្រុង​សៀមរាប មិនទាន់​កកស្ទះ​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ យ៉ាងណា គេ​សង្កេតឃើញ​ផ្លូវ​ខ្លះ មានការ​កកស្ទះ​ជាអន្លើរៗ ចាប់ពី​ពេល​រសៀល​ទៅ ដែល​អ្នកទេសចរ និង​ប្រជាពលរដ្ឋ បាន​ចាក​ចេញពីផ្ទះ និង​កន្លែង​ស្នាក់នៅ ដើម្បី​កម្សាន្ត​នៅ​បរិវេណ ដែល​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត មាន​ប្រាសាទអង្គរវត្ត​ជាដើម។

តាម​ប្រភពពី​មន្ត្រី​រាជរដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា បានមក​ដល់​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១៣ មេសា​នេះ។ ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​ចូលរួម​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ព្រឹកស្អែក​ដែរនោះ បានមក​ដល់​ខេត្តសៀមរាប កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com