អន្តរជាតិ
អ.ស.ប បង្កើត​វេ​ប​សាយ​កត់ត្រា​តំបន់​ដែល​យន្តហោះ​មិនត្រូវ​ហោះហើរ
16, Apr 2015 , 3:00 pm        
រូបភាព
ដោយ:
ក្រោយ​មានការ​ផ្ទុះ​ឆេះ​យន្តហោះ​ម៉ាឡេស៊ី ក្នុង​ខែកក្កដា​ឆ្នាំ២០១៤ នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន សម្លាប់​មនុស្ស២៩៨នាក់មក អង្គការសហប្រជាជាតិ​បានសម្រេច​បង្កើត​ចេញ​វេ​ប​សាយ​មួយ ដើម្បី​ចុះបញ្ជី​តំបន់​ដែល​យន្តហោះ​មិនត្រូវ​ធ្វើដំណើរ​ឆ្លងកាត់។ វេ​ប​សាយ​នេះ​គឺ http://www.icao.int/czir/Pages/default.aspx



អង្គការ​អន្តរជាតិ​ផ្នែក​អាកាសចរណ៍​ស៊ីវិល (OIAC) បាន​បង្កើត​វេ​ប​សាយ​នេះ​ឡើង និង​ដាក់អោយ​ដំណើរការ តាំងពី​ថ្ងៃ១០មេសា កន្លងទៅ។ បន្តិចម្តងៗ វេ​ប​សាយ​នេះ​កត់ត្រា​ឈ្មោះ​បណ្តា​តំបន់​ដែល​រង​ការប៉ះពាល់​ដោយ​សង្គ្រាម តំបន់​ដែលមាន​គ្រោះថ្នាក់ ដែល​យន្តហោះ​មិនត្រូវ​ឆ្លងកាត់។ រាល់​ព័ត៌មាន​រឺ​ឯកសារ​ក្នុង​វេ​ប​សាយ​នេះ នឹងត្រូវ​ចុះផ្សាយ​អោយ​គ្រប់គ្នា​បាន​មើលឃើញ ជាពិសេស​អ្នកធ្វើដំណើរ ដែល​ចង់​ស្វែងរក​ព័ត៌មាន​ទាក់ទង​ជើងហោះហើរ​យន្តហោះ និង​ក្រុមហ៊ុន​អាកាសចរណ៍។

ប្រទេស​ចំនួន៤កំពុងស្ថិត​ក្នុង​បញ្ជី​ដែល​យន្តហោះ​មិនត្រូវ​ឆ្ល្​ង​កាត់ គឺ​អេ​ហ្ស៊ី​ប ស៊ូដង់​ខាងត្បូង លី​ប៊ី និង​អ៊ីរ៉ាក់។ បញ្ជី​នេះ​នឹង​កត់ត្រា​បន្ថែម​នូវ​ទីកន្លែងផ្សេងៗទៀត ប្រហែល​អាចមាន​តំបន់​ជម្លោះ​អ៊ុយ​ក្រែ​ន​ដែរ។ ដោយឡែក ស៊ូដង់​ខាងត្បូង និង​អ៊ីរ៉ាក់​បាន​តវ៉ា​ប្រឆាំងនឹង​ការចុះឈ្មោះ​ខ្លួន​ក្នុង​បញ្ជី​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com