ជាតិ
សង្គមជាតិ
លោក ថោង សា​រ៉ា​ត អាច​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​មួយជីវិត
18, Apr 2015 , 9:27 am        
រូបភាព
លោក ថោង សារ៉ាត់ ត្រូវបាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស នៅម៉ោង​​ជាង៥ល្ងាច ថ្ងៃទី១៧ខែមេសា បន្ទាប់ពី​ត្រូវបាន​សាកសួរ​អស់​រយៈពេល ជាច្រើន​ម៉ោង​ដោយ​លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ។



ទាក់ទង​ទៅនឹង​ការចាប់ខ្លួន​លោក ថោង សារ៉ាត់ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗថា កម្លាំង​នគរបាល​ខ្មែរ​ចាប់ខ្លួន​លោក ថោង សារ៉ាត់ បាន​នៅ​តំបន់​បាវិត​ខេត្តស្វាយរៀង​នា​ព្រលប់​ថ្ងៃទី១៦ខែមេសា។

លោក ថោង សារ៉ាត់ ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា២៨និង២០០ នៃ​ក្រមព្រហ្មទណ្ឌ ពាក់​ព័​ន្ឋ​នឹង​ការបញ្ជា​ឲ្យ​អង្គរក្ស​បាញ់សម្លាប់​លោក អ៊ឹង ម៉េង​ជឺ កាលពី​យប់​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ។ នេះបើតាមការចុះផ្សាយនៅក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ

យោងតាម​មាត្រា២០០ និង ២៩ នៃ​ក្រមព្រហ្មទណ្ឌ ក្រុម​ជន​ត្រូវ​ចោទ​ទាំងអស់​អាច ប្រឈមមុខ​នឹង​ការជាប់​ព​ន្ឋ​នាគារ​អស់​មួយជីវិត ប្រសិនបើ​តុលាការ​រកឃើញថា​មាន​ពិ​រុ​ទ្ឋ​ភាព ដូច​ការចោទប្រកាន់​មែន​នោះ។

សូមបញ្ជាក់ថា ក្រៅពី​ការសួរដេញដោល​ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ថោង សារ៉ាត់ កាលពី​ថ្ងៃទី១៧មេសា ក៏ត្រូវ​បាន​លោក ឱម យ៉ិន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​សាកសួរ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com