ពីនេះ ពីនោះ
គន្លឹះសម្រាប់មនុស្សដែលចង់ជោគជ័យយូរអង្វែង
×
មនុស្សគ្រប់ៗគ្នាតែងតែប្រាថ្នាចង់ទទួលបាននូវភាពជោគជ័យដ៏ឆាប់រហ័សបំផុត ទៅតាមអ្វីដែលពួកគេអាចធ្វើបាន។ តែមនុស្សភាគច្រើនចង់បានភាពជោគជ័យទាំងនោះ ដោយមិនបានគិតឲ្យស៊ីជម្រៅទេ ហើយក៏មិនបានរៀបចំយុទ្ធសាស្ត្រ «ជោគជ័យយូរអង្វែង» នោះឲ្យបានវែងឆ្ងាយដែរ។ តើគួររៀបចំយុទ្ធសាស្ត្រទាំងនោះដោយរបៀបណា?
ទី១ ស្គាល់ខ្លួនឯង គឺត្រូវដឹងពីចំណង់ចំណូលចិត្ត ទេព្យកោសល្យខ្លួនឯង ចំណុចខ្លាំង និងចំណុចខ្សោខ្លួនឯងឲ្យបានច្បាស់។
ទី២ កំណត់គោលដៅសម្រាប់ជីវិត និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តន៍ពីមួយជំហានទៅមួយជំហានឲ្យបានច្បាស់។
ទី៣ មានការតាំងចិត្តខ្ពស់ និងចេះលើកទឹកចិត្តខ្លួនឯង ហើយត្រូវបង្កើតជំនឿលើខ្លួនឯងឲ្យបានកាន់តែច្រើន។
ទី៤ បង្កើតគំនិត និងទស្សនៈបែបវិជ្ជមាន ជាជាងគិតឬមើលឃើញតែបញ្ហា។ ប្រសិនជាមើលឃើញឬជួបនឹងបញ្ហា ត្រូវតែចាប់ផ្តើមដោះស្រាយបញ្ហានោះដោយមិនទុកយូរឡើយ។
ទី៥ មានទំនាក់ទំនងល្អជាមួយអ្នកដទៃ។ អ្នកត្រូវគិតថា មនុស្សប្រភេទណាដែលអ្នកចង់សេពគប់ឬរាប់រកជាមួយ។
ទី៦ ឲ្យតម្លៃលើពេលវេលា ដោយត្រូវធ្វើសកម្មទាំងឡាយណា ដែលទាក់ទិននឹងគោលដៅរបស់អ្នក។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com