ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ ផឹកស្រា ជក់បារី និងការគេងស្រមុក មានអ្វីទាក់ទងគ្នាទៅ?
× មូលហេតុដ៏ច្បាស់លាស់បំផុត នៃការគេងស្រមុកលឺខ្លាំងៗ គឺការផឹកស្រា និងជក់បារីនៅពេលល្ងាច។ ឥទ្ធិពលនៃការផឹកស្រា ចំនួនច្រើនៗ នឹងធ្វើឱ្យសាច់ដុំនៅបំពង់ករលា ឬធូរ ដែលវាពិតជាអំណោយផលល្អណាស់ សម្រាប់ធ្វើឱ្យស្ទាក់ផ្លូវដង្ហើម។ ចំណែកឯការជក់បារីវិញ វានឹងធ្វើឱ្យបុគ្គលនោះ ប្រឈមមុខកាន់តែខ្លាំង នឹងការស្ទះផ្លូវដង្ហើមដែរ ព្រោះផ្សែងបារី នឹងធ្វើឱ្យចេញជាសារធាតុរំអិល ឬសំបោរ និងហើមនៅខាងក្នុងបំពង់ក។ ហេតុដូច្នេះហើយ បើសិនជាករណីទាំងពីរនេះកើតឡើងជាមួយគ្នា លើបុគ្គលតែម្នាក់ ឱកាសនៃការស្ទះផ្លូវដង្ហើម នឹងមានសភាពធំធេង ទាំងអ្នកជក់បារីផ្ទាល់ និងអ្នកស្រូបផ្សែងបារី។ ចំពោះដំណោះស្រាយ ឬដើម្បីកាត់បន្ថយការគេងស្រមុកវិញ អ្នកគួរតែផ្តល់គម្លាត នៃការផឹកស្រា ឬជក់បារី ពីការគេង ឱ្យបានយ៉ាងហោចណាស់ ៤ ម៉ោង៕
ផ្តល់សិទ្ធិដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com