ជាតិ
លោក សៅ សុខា បែងចែកភារកិច្ចឲ្យមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ១៦រូប
×
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច បែងចែកភារិកច្ច ជូនមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១៦រូប ។
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទាំង១៦រូប ត្រូវបានបែងចែកភារកិច្ចផ្សេងៗគ្នា ទៅតាមផ្នែកនីមួយៗ ដែលត្រូវអនុវត្ត ។បើតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ សៅ សុខា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ មេបញ្ជាការរងដែលត្រូវបែងចែកភារកិច្ចទាំងនោះរួមមាន លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ ត្រូវទទួលការងារប្រតិបត្តិការ លោកឧត្តមសេនីយ៍ឯក ភេង ឈូន មេបញ្ជាករង ត្រូវទទួលការងារកសាងកម្លាំង លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ឋិ មេបញ្ជាការរង ត្រូវទទួលការងារបុគ្គលិក លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ត្រូវទទួលការងារយុត្តិធម៍ និងអធិការកិច្ចបច្ចេកទេស ឧត្តមសេនីយ៍ឯក យ៉ា គឹមអ៊ី មេបញ្ជាការរង ទទួលការងារប្រយុទ្ឋប្រឆាំងគ្រឿងញៀន លោក ឧត្តមសេនីយ៍ទោ សេង សុង មេបញ្ជាការរង ត្រូវទទួលការងារភស្តុភារនិងបច្ចេកទេស លោក ឧត្តមសេនីយ៍ទោ ទៀវ ប៊ុន ខេង មេបញ្ជាការង ត្រូវទទួលការងារសម្ភារ និងបច្ចេកទេស និងលោកឧត្តមសេនីយ៍ទោ មេបញ្ជាការរង ត្រូវទទួលបន្ទុកការងារសណ្តាប់ធ្នាប់ និងការពារឥស្សរជន ជាដើម។ល។
បើតាមសេចក្តីសម្រេចខាងលើដដែលការបែងចែកភាកិច្ចនេះ ដើម្បីពង្រឹងនូវប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវរបស់មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងនោះ។ក្រៅពីភារកិច្ចដែលបានបែងចែកខាងលើ មេបញ្ជាការរងទាំង១៦រូប ក៏ត្រូវទទួលខុសត្រូវបំពេញការងារមួយចំនួនទៀតផងដែរ តាមការប្រគល់ជូនជាក់ស្តែងរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
© រក្សាសិទ្ធិដោយ thmeythmey.com