ពិភពតារា៖ ហ្វីហ្វី សូមឲ្យបុរសនោះនៅកំលោះ 
×![]()
ភ្នំពេញ៖ តារាបង្ហាញម៉ូដ និងពិធីការិនីរូបស្រស់ កញ្ញា ហ្វីហ្វី បានបើកភ្លើងខៀវថា ប្រសិនបើមានគេស្រលាញ់នាងដោយស្មោះពិតមែន សូមចូលតាមផ្លូវ ទៅតាមច្បាប់ ដល់ប៉ាម៉ាក់ និងប្អូនរបស់នាង ប្រហែលជានាងអាចសម្រេចចិត្តជ្រើសរើសបាន ប៉ុន្តែសូមឲ្យអ្នកនោះនៅកំលោះ មិនយកទេពោះម៉ាយ ហើយក៏រិតតែមិនបៀតផងដែរ អ្នកមានប្រពន្ធកូនហើយ។
កញ្ញា ហ្វីហ្វី បើទោះបីជានាងនៅមិនទាន់បានសាងភាពល្បីល្បាញនៅក្នុងពិភពសិល្បៈឲ្យផុសផុលក៏ដោយ ប៉ុន្តែ នាងត្រូវបានមហាជនកត់សម្គាល់ថា ជាតារាមួយដួង ដែលមានរូបសម្បត្តិស្រស់សោភា និងសិចស៊ី គួរឲ្យចាប់អារម្មណ៍។ ជាមួយនឹងរូបរាងដ៏សិចស៊ីនេះ បានធ្វើឲ្យប្រុសៗមួយចំនួន ដែលបានឃើញសម្រស់នាងហើយ អត់ទ្រាំសរសើរមិនបាន ទើបធ្វើឲ្យបុរសខ្លះ បានយកប្រាក់ធ្វើជាធ្នាក់ ចងនុយដើម្បីស្ទួចយកបេះដូងដ៏ក្រពុំរបស់នាង។
ក្នុងវ័យ២៤ឆ្នាំ កូនក្រមុំអ្នកក្រុងតាខ្មៅរូបនេះ មានសម្រស់កាន់តែស្រស់ស្អាតដូចផ្កាកំពុងក្រពុំ ចោលក្លិនពិដោរឈ្ងុយឈ្ងប់ ដែលបណ្តាលឲ្យកន្លង់មួយចំនួនចោលរោម ឆ្វែលឆ្វាត់ ចង់ក្រេបរសពិដោរបុប្ផាមួយទងនេះ។ ប៉ុន្តែទោះជាយ៉ាងណា ហ្វីហ្វី ហាក់មិនចាប់អារម្មណ៍នឹងកន្លង់ទាំងនោះឡើយ រហូតមានអ្នកខ្លះ បានបោះលុយធ្វើជានុយស្ទូចយកបេះដូងនាងទៀតផង តែនាងថា មិនទទួលយកស្នេហាបែបនេះជាដាច់ខាត។ ការបដិសេធនឹងអ្នកប្រមាញ់បេះដូងទាំងនោះ ក៏បណ្តាលឲ្យស្រីស្រស់រូបនេះ ដេកភ័យម្តងៗដែរ ត្បិតអីនាងខ្លាចគ្មានសុវត្ថិភាពផ្ទាល់ខ្លួន។
ជាមួយនឹងការបដិសេធនេះ ហ្វីហ្វី បានបើកភ្លើងខៀវផងដែរថា ប្រសិនបើមានគេស្រលាញ់នាងដោយស្មោះពិតមែន សូមចូលតាមផ្លូវ ទៅតាមច្បាប់ ដល់ប៉ាម៉ាក់ និងប្អូនរបស់នាង ប្រហែលជានាងអាចសម្រេចចិត្តជ្រើសរើសបាន ប៉ុន្តែសូមឲ្យអ្នកនោះនៅកំលោះ មិនយកទេពោះម៉ាយ ហើយក៏រិតតែមិនបៀតផងដែរ អ្នកមានប្រពន្ធកូនហើយ។ យ៉ាងណាក្តីនាងថា បុរសនោះ មិនចាំបាច់មានពេកទេ តែក្រពេកក៏មិនយកដែរ (សើច)។ ហើយអ្វីដែលនាងសូមម្យ៉ាងទៀតនោះ គឺមិនយកទេអ្នកសិល្បៈដូចគ្នា តែសូមពិចារណាទៅលើអ្នករកស៊ី ឬអ្នកជំនួញវិញ។
ស្រីស្អាត ហ្វីហ្វី ជាអតីតសិស្សរៀននៅវិទ្យាល័យ ហ៊ុនសែន តាខ្មៅ នាងសិក្សាបានត្រឹមថ្នាក់ទី១២ ក៏ឈប់រៀននៅឆ្នាំ២០០៧ ប៉ុន្តែសព្វថ្ងៃនៅរៀនភាសាគង់គ្លេស និងចិន ក្រៅម៉ោង។ នាងមានបងប្អូន៥នាក់ ប្រុស១ នាងជាកូនទី។ គ្មានបងប្អូនមួយណាដែលមាននិស្ស័យចូលចិត្តសិល្បៈដូចនាងទេ។ ទៅថ្ងៃអនាគត នាងចង់ក្លាយជាតារាសម្តែង និងចម្រៀង មួយរូបដែលទទួលបានការគាំទ្រពីមហាជន៕
© រក្សាសិទ្ធិដោយ thmeythmey.com