ជាតិ
សង្គមជាតិ
ក្រសួង​ការងារ​នឹង​ជជែក​បញ្ហា​កម្មករ​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា
24, Apr 2015 , 4:06 pm        
រូបភាព

 
ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​កម្មវិធី​អបអរសាទរ​ខួប​អនុស្សា​រី​យ៍​លើក​ទី១២៩ នៃ​ទិវា​ពលកម្ម​អន្តជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០១។  ក្នុង​កម្មវិធី​នេះ ក្រសួង​គ្រោង​នឹង​លើកយក​បញ្ហា​ប្រឈម​របស់​កម្មករ​មក​ពិភាក្សា​ផងដែរ។



កម្មវិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី១២៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ នឹងធ្វើ​ឡើង នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រោម​ប្រធានបទ «សាមគ្គីភាព ផលិតភាព និង​ការងារ» ដែល​នឹង​ពិ​ក្សា ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា​លើ​បញ្ហា​កង្វល់ ឬ​សំណូមពរ​ជា​អាទិភាព​របស់​កម្មក​រ​និ​យោ​ជិ​ក និង​និយោជក ។

សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៥ បាន​បញ្ជាក់ថា ការរៀបចំ​កម្មវិធី​នេះ​នឹងមាន​ការចូលរួម​ពី​បណ្តា​តំណាង​ភាគី​ពាក់​ព័​ន្ឋ​ជាច្រើន​ដូចជា៖ តំណាង​ក្រសួង-ស្ថាប័ន​ពាក់​ព័​ន្ឋ អង្គការ​វិជ្ជាជីវៈ​កម្ម​ករ​និ​យោ​ជិ​ក-និយោជក អង្គការ​ការងារ​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិលផ្សេងៗទៀត។

ភ្ជាប់​ជាមួយ​កម្មវិធី​នេះ​ផងដែរ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏​នឹងធ្វើ​ការជ្រើសរើស​កម្មការិនី​តាម​បណ្តា​រោងចក្រ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី«វប្បធម៌​ការប្រឡង​ជ្រើសរើស​កម្មការិនី​សម្រស់​ឯក»ជាការ​លើកទឹកចិត្ត៕


© រក្សាសិទ្ធិដោយ thmeythmey.com