ជាតិ
សង្គមជាតិ
រដ្ឋាភិបាលកម្ពុជា​ផ្តល់ជំនួយមនុស្សធម៌​១០ម៉ឺន​ដុល្លារ​ដល់​រដ្ឋាភិបាលនេប៉ាល់
27, Apr 2015 , 5:41 pm        
រូបភាព
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេស​កម្ពុជា​បាន​ប្រកាស​ផ្តល់ជំនួយ​មនុស្ស​ធម៌​ចំនួន​១០ម៉ឺនដុល្លារ​ដល់រដ្ឋាភិបាល​នេប៉ាល់​ដើម្បី​ជួយសម្រួល​ដល់សេចក្តីត្រូវការ​របស់​ប្រទេសនេះ​ដែលត្រូវបំផ្លិចបំផ្លាញ​ដោយ​គ្រោះរញ្ជួយដី​កាលពី​ថ្ងៃទី​២៥​មេសា។



ប្រកាស​ផ្តល់ជំនួយ​ហិរញ្ញវត្ថុនេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ការ​ផ្ញើសាររំលែកទុក្ខ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជានៅថ្ងៃទី​២៧​មេសា​នេះ​ដូចគ្នា​។ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស​កម្ពុជា។

សូមបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា​ក៏បានប្រកាស​ផ្តល់ជំនួយ​មនុស្សធម៌​១ម៉ឺនដុល្លារ​ដែរ​នៅថ្ងៃនេះចន្ទនេះដែរ​ដល់​កាកបាទក្រហម​នៃប្រទេស​នេប៉ាល់។

តួលេខអ្នកស្លាប់ដោយសារការបាក់អគារ​ដែល​បណ្តាល​មកពី​ការរញ្ជួយដី​ដ៏ខ្លាំង​មិនធ្លាប់មាន​បាន​កើនដល់​ជិត​៤០០០នាក់ហើយ ខណៈនៅមាន​អ្នកបាត់ខ្លួន​ជាច្រើនទៀត។ នេះដោយមិនគិត​ពី​អ្នករបួស​ដែលមានច្រើន​ជាង៧០០០នាក់ហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com