ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចិញ្ចឹមសត្វ​ចៀម​យក«ឈាម»នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ដើម្បី​ជួយ​ពេទ្យ​គន្ធ​បុ​ប្ជា
28, Apr 2015 , 10:29 am        
រូបភាព

ភ្នំពេញ៖ អ្នកស្រី សុ ខន អាយុ៦០ឆ្នាំ បាន​សុខចិត្ត​ចំណាយ​កម្លាំងកាយ​ចិត្ត ចិញ្ចឹមសត្វ​ចៀម​ចំនួន៣០ក្បាល​ដើម្បី​ជួយ​ពេទ្យ​គន្ធ​បុ​ប្ជា។ អ្នកស្រី ខន បានចាប់ផ្តើម​ចិញ្ចឹមសត្វ​ចៀម​នៅ​ឆ្នាំ១៩៩២ រហូតមកដល់​ពេលនេះ​នៅក្នុង​សង្កាត់​បឹងកក់​ទី១ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ នៅ​ឆ្នាំ១៩៩២ អ្នកស្រី ចិញ្ចឹមសត្វ​ចៀម​ចំនួន៣ក្បាល តែ​នៅពេលនេះ ចំនួន​សត្វ​ចៀម​កើនឡើង​ដល់៣០ក្បាល។ «ឈាម»សត្វ​ចៀម​ចិញ្ចឹម​ដោយ​អ្នកស្រី សុ ខន នេះ​ត្រូវបាន​ពេទ្យ​គន្ធ​បុ​ប្ជា​ប្រើប្រាស់​សម្រាប់​កិច្ចការ​វេជ្ជសាស្ត្រ​មន្ទី​ពេទ្យ​កុមារ​គន្ធ​បុ​ប្ជា។ មាន​ដី​មួយ​ឡូ​តិ៍​ធំ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ អ្នកស្រី សុ ខន សុខចិត្ត​មិន​ចំណាយពេល​ធ្វើ​អា​ជី​កម្ម​ធំដុំ​អ្វី​ផ្សេង​ទេ។ តែ​អ្នកស្រី​បែរជា​ចំណាយពេល​ដ៏​ច្រើន​របស់ខ្លួន​ជួយ​ចិញ្ចឹមសត្វ​ចៀម​ដើម្បី​ជួយ​ពេទ្យ​គន្ធ​បុ​ប្ជា​ទៅវិញ។



ដើម្បី​ជ្រាប​ព័ត៌មាន​ថា ហេតុអ្វី​បានជា​អ្នកស្រី​ស្រឡាញ់​សត្វ​ចៀម និង​ហេតុអ្វី​បានជា​អ្នកស្រី​ចង់​ជួយ​ពេទ្យ​គន្ធ​បុ​ប្ជា​នោះ សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​អ្នកស្រី សុ ខន អ្នក​ចិញ្ចឹមសត្វ​ចៀម​តាំងពី​ឆ្នាំ១៩៩២មក៕








© រក្សាសិទ្ធិដោយ thmeythmey.com