អន្តរជាតិ
បុរស​ម្នាក់​ត្រូវ​ជាប់គុក១៤ ខែ​ដោយសារ​យក​ទឹកខ្មៅ​គប់​ឲ្យ​ប្រឡាក់​រូបថត​ម៉ៅ​សេទុង
29, Apr 2015 , 8:00 pm        
រូបភាព
ដោយ:


បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ១៤ ខែ បន្ទាប់ពី​បុរស​ម្នាក់នេះ គប់​ដប​ទឹក​ថ្នាំ​សំដៅទៅ​កាន់​រូបថត​រប​ស់លោក​ប្រធាន​ម៉ៅ​សេទុង ដែល​គេ​ដាក់​តាំងនៅ​ទីលាន​ធាន​អាន​មេន កណ្ដាល​រដ្ឋធានី​ប៉េង​កាំ​ង។



ទូរទស្សន៍​ម​ជ្ឈឹ​ម​ចិន CCTV បាន​ផ្សាយ​ថា តុលាការក្រុង​ប៉េង​កាំ​ង បានប្រកាស​ពី​ការដាក់ទោស បុរស​ម្នាក់​ឈ្មោះ SunBing អាយុ ៤២ ឆ្នាំ​ឲ្យ​ជាប់គុក​រយៈពេល ១ឆ្នាំ ២ ខែក្រោយ​ពេល​គាត់​បានធ្វើ​ឲ្យ​ប្រឡាក់​រូបថត​លោក​ប្រធាន​ម៉ៅ កាលពី​ថ្ងៃទី ៦ ខែមីនា ដោយ​គប់​ដប​ទឹក​ថ្នាំ​សំដៅទៅ​រូបថត​លោក ម៉ៅ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវទេសចរ។

តុលាការ​បានសម្រេច​ថា​លោក​Sun ប្រព្រឹត្ត​ទង្វើ​ផ្គើន​នឹង​ច្បាប់​នៅពេលដែល​គាត់​បានធ្វើ​ឱ្យមាន​ភាពរ​ញ៉េ​រ​ញ៉ៃ​និង​ភាព​គ្មាន​សណ្ដាប់ធ្នាប់​តាម​ទីសាធារណៈ។តុលាការ​បាន​បន្ថែមទៀត​ថា បុរស​ម្នាក់នេះ គួរតែ​ត្រូវដាក់​ទណ្ឌកម្ម​ឲ្យ​ធ្ងន់ធ្ងរ​ចំពោះ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​បែបនេះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា កន្លែង​ដែល​ប្រឡាក់​នោះ​ត្រូវបាន​គេ​សម្អាត​រួចរាល់ បន្ទាប់ពី លោក Sun ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលីស​ក្នុង​តំបន់​នៅ​កន្លែងកើតហេតុ។ លោក Sun ធ្លាប់បាន​ជាប់គុក​ម្ដង​រួចមកហើយ នឹង​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​កាលពី​ខែមករា​ឆ្នាំ ២០១៣បន្ទាប់​លោក​ជាប់គុក​គ្រប់ ១៧ ខែ ពីបទ​លួច​បន្លំ​កាត​ឥណទាន៕


© រក្សាសិទ្ធិដោយ thmeythmey.com