ព័ត៍មានសុខភាព
សុខភាព៖ របៀប​ញ៉ាំ​ទឹក ដើម្បីឱ្យ​បាត់​ត្អើក
25, Dec 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ខណៈពេលដែល​គ្រូពេទ្យ ប្រហែលជា​អាច​ព្យាបាល អាកា​រៈ​ត្អើក​បាន​នោះ ប៉ុន្តែ យើង​នៅតែមាន​វិធី ដែល​អាចឱ្យ​អាកា​រៈ​នេះ បាត់​ទៅវិញ​បានដែរ ទោះបី​យើង​មិនមែនជា​ពេទ្យ​ក៏ដោយ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ច្រើនណាស់ ដែល​ត្រឹមត្រូវ ហើយ​មាន​ប្រសិទ្ធភាព​ទៀត។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​លើកយក​វិធី នៃ​ការ​ញ៉ាំ​ទឹក ដែល​វា​ជា​វិធី​មួយ ក្នុងចំណោម​វិធី​ជាច្រើន សម្រាប់​ព្យាបាល​ការ​ត្អើក។



ផឹកទឹក​ដោយ​ប្រើ​ទុយោរ
ចូរ​ដាក់​ទុយោរ​មួយ ចូលក្នុង​កែវ​ទឹក បន្ទាប់មក យកដៃ​ទាំងសងខាង​ញ៉ុ​ក​ត្រចៀក ហើយ​ចាប់ផ្តើម​បឺត​ទឹក​តាម​ទុយោរ​នោះ។ គ្មាន​នរណាម្នាក់​ដឹងថា ហេតុអ្វី​បានជា​វិធី​នេះ មាន​ប្រសិទ្ធភាព​នោះទេ ប៉ុន្តែ វា​គ្រាន់តែ​ជា​ប្រភេទ នៃ​ការ​លេបទឹកមាត់ ដើម្បីឱ្យ​បាត់​ការ​ត្អើក​នោះ​ប៉ុណ្ណោះ។ វិធី​នេះ នឹងមាន​ប្រសិទ្ធ​ភាពល្អ​បំផុត (ផឹក​ពីរ​បី​ក្អឹ​ក) សម្រាប់​មនុស្ស​វ័យក្មេង និង​កូនក្មេង ចំណែកឯ​មនុស្ស​ចាស់ ប្រហែលជា​ត្រូវធ្វើ​បែបនេះ ពីរ​បី​ដង​អី​ទើបបាន។

ប្រើ​ទុយោរ​ពីរ​បំពង់​វិញ
ចូរ​យក​កែវ​ទឹក​មួយ និង​ទុយោរ​ពីរ​បំពង់។ ចូរ​ដាក់​ទុយោរ​មួយ​ទៅក្នុង​កែវ​ដូច​ធម្មតា និង​មួយទៀត​ដាក់​នៅ​ពី​ក្រៅ​កែវ​វិញ។ ប៉ុន្តែ​ចុង​ម្ខាង​នៃ​ទុយោរ​ទាំងពីរ ត្រូវដាក់​ចូលទៅក្នុង​មាត់ បន្ទាប់មក​ចូរ​បឺត​ទឹក​តាម​ទុយោរ​ដូច​ធម្មតា ហើយ​ត្រូវ​បឺត​ទឹក​ឱ្យចូល​ក្នុង​មាត់​បាន​ច្រើន​សិន ចាំ​លេប។

ផឹកទឹក​ដោយ​មិន​ប្រើ​ដៃ
ចូរ​ដាក់​កែវ​ទឹក​មួយ នៅលើ​កៅអី ហើយ​អង្គុយ​នៅលើ​កៅអី​មួយទៀត ចំ​ពីមុខ។ ចូរ​បែរ​មករក​កែវ​ទឹក និង​ផឹកទឹក​នោះ ឱ្យបាន​ច្រើន​បំផុត តាមតែ​អាចធ្វើ​ទៅបាន ប៉ុន្តែ មិនឱ្យ​ប្រើ​ដៃ កាន់​កែវ​ឡើយ។

ផឹកទឹក​ដោយ​ការ​គេង
ចូរ​ដាក់​ទឹក​ក្នុង​កែវ តែ​កន្លះ​កែវ​បាន​ហើយ។ ចូរ​សម្រាក​លើ​គ្រែ បន្ទាប់មក ចាប់យក​កែវ​ទឹក​នោះមក​ញ៉ាំ​ពេល​កំពុង​គេង​តែម្តងទៅ។ ដើម្បី​អាច​ញ៉ាំ​បាន អ្នក​គួរតែ​ងើប​ខ្លួន​បន្តិច។ ចូរ​លេបទឹក​ឱ្យបាន​ពីរ​បី​ក្អឹ​ក ហើយ​គេង​ខ្លួន​ឱ្យ​ត្រង់។ បើសិន​ជាការ​ត្អើក​មិន​បាត់​ទៅវិញ​ទេ ចូរ​ញ៉ាំ​បន្តិច​ទៅទៀត៕
 

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com