ពីនេះ ពីនោះ
ព្រៃឈើ​ខ្មែរ​កាន់តែ​រិច​រិល
03, May 2015 , 8:20 pm        
រូបភាព
ដោយ: ថ្មីៗ
ព្រៃឈើ​ខ្មែរ​កាន់តែ​រិច​រិល


    (ប​ទៈ​ជាប់​ទង)
-ព្រៃឈើ​ខ្មែរ        ប្រែជា​ខ្សោយ   
ដោយ​នាយ​ទន់        ពួក​លោភលន់   
ពន់​រែក​កាប់        ចាប់​អូស​អស់
ឈើ​ប្រែ​ខ្សត់        អត់​សល់​នៅ   
សៅ​សម្រស់        ខ្មែរ​ប្រែ​ខ្សោះ   
ច្រោះ​សុខ​ទៅ        នៅតែ​ទុក្ខ។

-មាន​ធម្មជាតិ        បៀត​បឹងបួរ   
ជួរ​ថ្មដា            ពួក​ឫស្យា   
ហា​ស្តី​ជាវ        ជ្រាវ​បុករុក
ភ្នំ​បង់​បាត់        ស្ងាត់​បឹងបួរ   
ខ្មួរ​អ្នកស្រុក        នាំ​សំកុក   
មុខ​សម្គម        ទ្រម​កាយា។

-បើ​ព្រៃ​គង់-        វង់​នឹង​ក្សាន្ត   
បាន​រស់​ជិត        បើ​ងងឹត   
ពិតជា​ឃ្លាត        ញាតិ​កា
វាសនា​ខ្មែរ        ប្រែប្រួល​ទៅ   
នៅ​ទុក្ខា        សូម​ខេមរា   
ផ្ងារ​ខ្លួន​ភ្ងារ        ពារ​ធារ​ទ្រព្យ៕   

និពន្ធ​ដោយ៖កែវ រ៉ា​ចា, កែសម្រួល៖វិឆ័យ សុ​ភី


© រក្សាសិទ្ធិដោយ thmeythmey.com