ជាតិ
សមត្ថកិច្ច ដុត​កំទេច​កញ្ឆា​ខុសច្បាប់៧,៦៣៧ដើម
05, May 2015 , 2:14 pm        
រូបភាព
ដោយ: ថ្មីៗ
សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំ​ក្រវ៉ា​ញ បាន​ចុះបង្ក្រាប​ការដាំដុះ​កញ្ឆា​ខុសច្បាប់ ចំនួន ៥,០១៨គុម្ព ស្មើ​និង ៧,៦៣៧ដើម ដាំ​លើ​ផ្ទៃដី​ចំនួន ៦,០០០ម៉ែត្រ​ការេ កាលពី​ថ្ងៃទី៤ ឧសភា នៅក្នុង​ភូមិសាស្ត្រ​ត្រង់ចំណុច​ម៉ឺន​មាស ក្នុងភូមិ​វាលវង់ ឃុំរ​កាត ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ។



យោងតាម​ការចុះផ្សាយរ​បស់​អគ្គស្នងការដ្ឋាន​នរគ​បាល​ជាតិ លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្ត ចាត់វិធានការ​ជាបន្ទាន់ ចុះបង្ក្រាប​ការ​ចម្ការ​កញ្ឆា ដោយ​កាប់​និង​ដុត​កំទេចចោល​ទាំងស្រុង ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី ម្ចាស់​ដី ឈ្មោះ សួន សេង ភេទ ប្រុស អាយុ ៥២ឆ្នាំ។

ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ុង អេង ជា​អ្នក​ដាំ​កញ្ឆា​ខុសច្បាប់ ដែល​ជួល​ដី​ឈ្មោះ សួន អេង​បាន​រត់គេចខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com