ពីនេះ ពីនោះ
តើ​ពាក្យ «ក្រឡេក, ក្រលេក» មួយណា​ត្រូវ?
07, May 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគ​មួយចំនួន​ប្រើពាក្យ​ទាំងពីរ​នេះ​ដោយ​មិនដឹងថា​ពាក្យ​មួយណា​ត្រឹមត្រូវ​នោះទេ។ អ្នកខ្លះ​ថា ពាក្យ​នេះ​សរសេរ«ក្រឡេក» អ្នកខ្លះ​ទៀតថា សរសេរ​ជា«ក្រលេក» ហើយ​ក៏មាន​មនុស្ស​មួយចំនួនទៀត​ដែរ ថា​ពាក្យ​នេះ​អាច​សរសេរ​បាន​ទាំងពីរ គឺ​សរសរ​ជា«ក្រឡេក» ឬ «ក្រលេក» ក៏បាន។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«ក្រឡេក» ជា​កិរិយាសព្ទ មានន័យថា មើល​ចំហៀងភ្នែក​ដោយ​រហ័ស គឺ​មើល​ភ្លាម ងាក​មកវិញ​ភ្លាម។ ម្យ៉ាងទៀត មានន័យថា «ចាក់ក្រឡេក» គឺ​យកដៃ​ទៅ​ចាក់ ឬ ចុច​ត្រង់​កន្លែង​ដែល​រសើប​ឲ្យ​ភ្ញាក់, តែ​កាលណា​ភ្ញាក់ តោង​ងាក​យ៉ាង​រហ័ស៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]

© រក្សាសិទ្ធិដោយ thmeythmey.com