ជាតិ
តុលាការ​នឹង​បើកសវនាការ​ឪពុកម្តាយលោក ថោង សារ៉ាត់ នៅ​ថ្ងៃទី២០ ឧសភា​ខាងមុខ
08, May 2015 , 9:00 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ សំណុំរឿង​លោក ថោង សារ៉ាត់ ដែល​ជាប់​ចោទថា​ជា​មេខ្លោង​ក្នុងករណី​ឃាតកម្ម​បាញ់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ដ៏​អាថ៌កំបាំង​ ហើយ​នៅ​ថ្ងៃទី២០ ខែឧសភា ខាងមុខនេះ តុលាការក្រុងភ្នំពេញនឹង​បើកសវនាការ​ជា​ផ្លូវការ លើសំណុំរឿងកាន់កាប់អាវុធខុសច្បាប់របស់ឪពុកម្តាយលោក ថោង សារ៉ាត់ ផងដែរ។



លោក លឹម វណ្ណា​មេធាវី​ការពារ​ក្តី​ឪពុកម្តាយឧកញ៉ា ថោង សារ៉ាត់ បាន​ឲ្យ​សារព័ត៌មានថ្មីៗដឹងថា កូនក្តី​លោក​នឹងត្រូវ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​ឡើង​សវនាការ នៅ ទី២០ ឧសភា ខាងមុខនេះ។

លោក​បញ្ជាក់ថា៖«ក្រឡាបញ្ជី​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ទៅយក​ដីកាបើក​​សវ​នាកា​​រ​។ គា​ត់​ប្រាប់ថា​ សវនាកា​រ​នឹងត្រូ​វបើ​ក​​ជា​ផ្លូវការ​ នៅ​ថ្ងៃទី​២០ ខែឧ​សភា​នេះ»។





© រក្សាសិទ្ធិដោយ thmeythmey.com