កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ សំបុត្រ​បាល់ទាត់ និង​បាល់បោះ​តម្លៃ​ពី ១០ ដល់ ២០ ដុល្លារ
09, May 2015 , 2:10 pm        
រូបភាព
ដោយ:

សំបុត្រ​សម្រាប់​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់ និង បាល់បោះ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហ​បុរី បានដាក់​លក់​ជា​ផ្លូវការ​តាម​អន​ឡាញ​ហើយ​គិត​ត្រឹម​សប្ដាហ៍​នេះ​តទៅ​រហូតដល់​ថ្ងៃ​ប្រកួត។



យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់​ស៊ី​ហ្គេម ២០១៥ សម្រាប់​បាល់ទាត់​មាន​ក្រុម​ចូលរួម​ចំនួន ១១ ហើយ​ចែកជា ២ ពូ​ល ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២៩ ខែ ឧសភា ដល់ ១៥ ខែ មិថុនា ឆ្នាំ ២០១៥ នៅ​កីឡដ្ឋាន Jalan Besar Stadium និង កីឡដ្ឋាន Bishan Stadium ខណៈ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ធ្វើឡើង​នៅ​កីឡដ្ឋាន Singapore National Stadium។


ចំណែក​បាល់បោះ​វិញ មាន​ក្រុម​ចូលរួម​ចំនួន ៩ ប្រទេស​ដោយ​អវត្តមាន​ក្រុម​ប្រទេស​ឡាវ និង ប្រ៊ុយណេ។ ការប្រកួត​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី ៩ ដល់ ១៥ ខែ មិថុនា ឆ្នាំ ២០១៥ នៅ​ទីលាន OCBC Arena Hall 1 ក្នុង​ទីក្រុង Kallang។

ចំពោះ​សំបុត្រ​មាន ២ ប្រភេទ​ដោយ​តម្លៃ​គឺ ១០ ដុល្លារ និង ២០ដុល្លារ ក្នុង១ កៅអី។ ចំពោះ​អ្នក​ចង់​កក់​សំបុត្រ​សូម​ទាក់ទង​តាម​អ៊ី​ម៉ែ​ល .sg ៕




© រក្សាសិទ្ធិដោយ thmeythmey.com