ពីនេះ ពីនោះ
តើពាក្យ «ជំពាក់, ចំពាក់» មួយណាត្រឹមត្រូវ?
×
មនុស្សភាគច្រើន ច្រើនសរសេរតែពាក្យ «ជំពាក់» ស្ទើរតែមិនឃើញសរសេរជា «ចំពាក់» នោះឡើយ។ តាមពិតនៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យនេះត្រឹមត្រូវទាំងពីរ គឺអាចសរសេរជា «ជំពាក់» ឬ «ចំពាក់» ក៏បានដែរ។ ពាក្យនេះជាកិរិយាសព្ទ មានន័យថា ទាក់ទាម, ទាក់ទិន, ឆ្វាក់ពាក់ព័ន្ធ, ប្រមូលគ្នា។ ឧទាហរណ៍៖ ចំពាក់ប្រាក់គេ, ខ្សែចំពាក់គ្នា, ជំពាក់ចិត្ត។ ល៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com