ពីនេះ ពីនោះ
គន្លឹះ​សំខាន់៣ ដែល​មនុស្ស​ជោគជ័យ​ក្នុង​ជីវិត​ចង់​ឲ្យ​អនុវត្តន៍​តាម
12, May 2015 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ

ដើម្បី​កែខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​ល្អ ប្រកបដោយ​ភាពជោគជ័យ ប្រកបដោយ​ចីរភាព និង​ភាព​រីកចម្រើន គឺ​ត្រូវ​ចាប់ផ្តើម​កែលម្អ​ចំណុច​ខ្វះខាត​របស់ខ្លួន ដោយ​ចាប់ផ្តើម​អនុវត្តន៍​តាម​មាគ៌ា​ទាំង៣នេះ៖



ទី១ ការ​អត់ធន់ គឺ​ត្រូវមាន​ស្មារតី​អំណត់​អត់ធន់​ឲ្យ​បាន​ខ្លាំង​បំផុត​រាល់​ការ​មើលងាយ ដោយ​ការវាយប្រហារ​ពី​នរណាម្នាក់ ឬ ក្រុម​ណាមួយ។

ទី២ ការ​ភ្ញាក់រឭក គឺ​ត្រូវមាន​ភាពឈ្លាសវៃ​ក្នុង​កិច្ចការងារ និង​កាតព្វកិច្ច​របស់ខ្លួន ដោយ​មានការ​ដាសតឿន​ក្រើន​រឭក​ស្មារតី រាស់​សកម្មភាព និង​កិច្ច​ការដែល​ខ្លួន​ត្រូវបំពេញ។

ទី៣
ការ​ស្ទុះស្ទា គឺ​ត្រូវតែ​ព្យាយាម និង​ស្វះស្វែង​ខំ​បំពេញ​កិច្ចការ ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត។

ប្រសិនជា អ្នក​អាច​ជម្នះ​នឹង​បញ្ហា​ទាំង៣នេះ​បាន នោះ​អ្នកនឹង​ក្លាយជា​មនុស្ស​ល្អ​បំផុត ដែល​អាច​កែប្រែ គ្រប់គ្រង និង​ដឹង​នាំ​ជីវិត​របស់ខ្លួន​បាន៕



© រក្សាសិទ្ធិដោយ thmeythmey.com