ពីនេះ ពីនោះ
ពាក្យ«ជង្ហុក, គ​ន្លុ​ក, កន្លុក»ក្នុងនៃ​ដី​ក្រហូង តើ​មួយណា​ត្រូវ?
15, May 2015 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ស្ទើរ​គ្រប់គ្នា​ប្រើពាក្យ​នេះ«ក្នុងនៃ​ដី​ក្រហូង»ដោយ​ប្រើ​តាម​ភាព​សា​និយាយ គឺ​សរសេរ​ជា «គ​ន្លុ​ក» ឬ «កន្លុក» ដែល​ពាក្យ​ខុស​ទាំងពីរ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា«ជង្ហុក» ជា​នាម មានន័យថា ដី​ដែល​រូង​ខូង​ជា​រណ្តៅ​ដោយ​ទឹក​ហូរ​ច្រោះ​ជាដើម។ ឧទាហរណ៍៖ ធ្លាក់​ជង្ហុក, ផ្លូវ​នេះ​មាន​ជង្ហុក​ច្រើនណាស់។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com