ពីនេះ ពីនោះ
កំណាព្យ៖ ដុល្លារ​ប្រហារ​ចិត្ត​ស្មោះ
16, May 2015 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
                                           កំណាព្យ
    ដុល្លារ​ប្រហារ​ចិត្ត​ស្មោះ
​​​​​​​    ប​ទៈ ពាក្យ៨


    សាយ័ណ្ហ​ទោច​យំ​ជើងភ្នំ​វត្ដ​ស្រែ    ទុក្ខ​ខ្ញុំ​ឥត​ល្ហែ​ព្រោះ​ស្នេហ៍​ឃ្លាតឆ្ងាយ
    ក៏​ព្រោះតែ​គេ​ផ្ដាច់​ចិ​ត្ដ​ផ្ដាច់​កាយ    ឱ្យ​ខ្ញុំឃ្លាតឆ្ងាយៗពី​រូប​ស្រី។



    ថ្ងៃ​អូន​រៀបការ​ថ្ងៃ​សង្សារ​យំ    ភ្លេច​ការប្រគំ​បង​យំ​នឹក​ស្រី
    ថ្ងៃ​អូន​ញញឹម​សាង​ជីវិត​ថ្មី    ថ្ងៃ​បង​លា​ស្រី​ទាំង​ក្ដី​ស្រណោះ។

        ឱ!ទឹកភ្នែក​អើយ​ឈប់​ហូរ​ទៀ​តទៅ​ក្ដី​ស្នេហ៍​អាស្រូវ​ទុក្ខ​នៅ​នឹង​ប្រុស
        អូន​ការ​គូ​ថ្មី​គាប់​ម្ដាយ​ស្រី​ចុះ    បងអោ​ប​ក្ដី​ស្មោះ​យំសោក​ខ្លោចផ្សា។

        ធ្វើ​ម្ដេច​ជាតិ​នេះ​បង​គ្មាន​និស្ស័យ    បាន​ត្រឹម​ស្គាល់​ស្រី​ក្នុងនាម​សង្សារ
        រូប​បង​ក្រ​ទ្រព្យ​ម្ដាយ​អូន​ផ្ដាច់ការ    ឃើញ​ប្រាក់​ដុល្លារ​ប្រហារ​ចិ​ត្ដ​ស្មោះ៕

រឿង​ពិត​របស់​បុរស​ម្នាក់ រស់នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង
                                                        និពន្ធ​ដោយ៖វិឆ័យ សុ​ភី



© រក្សាសិទ្ធិដោយ thmeythmey.com