ជាតិ
​​​ន​យោ​បាយ​ជាតិ​
លក្ខខណ្ឌ​ដែល​អាច​បណ្តេញ​ជនបរទេស​ចេញពី​កម្ពុជា
17, May 2015 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​របស់​កម្ពុ​ជា ត្រង់​ជំពូក​ទី ៦ ពី​មាត្រា ៣៥ ដល់​មាត្រា ៣៩ បានកំណត់​នូវ​លក្ខខណ្ឌ​មួយចំនួន ដែល​ផ្តល់​សិទ្ធិ​ដល់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អាច​បណ្តេញ​ជនបរទេស​ពី​កម្ពុជា​បាន។ មាត្រា​ទាំង ៥ នោះ បានកំណត់​ដូចខាងក្រោម​៖



 មាត្រា ៣៥ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​បណ្តេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា រាល់​ជនបរទេស​អន្តោ​ប្រវេ​សន៍ណា​ដែល​រំលោភ​លើ​បញ្ញត្តិ​ច្បាប់​អន្តោ​ប្រវេ​សន៍ ។

 មាត្រា ៣៦ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា រាល់​ជនបរទេស​​ដូចជា ៖ ទី ១  មាន​អា​កប្បកិ​រិ​យា​និង​សកម្មភាព​គ្រោះថ្នាក់​ដល់​ស​ន្តិ​សុខ​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី ២ ក្រសួង​មាន​សមត្ថកិច្ច​មាន​ភស្តុតាង​ជាក់លាក់​ថា ​ជន​នោះ​ជា​អ្នក​ប្រឆាំងនឹង​សន្តិសុខ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី ៣ មក​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គ្មាន​ប័ណ្ណ​ការងារ ។
 
មាត្រា ៣៧ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា រាល់ជនបរទេស​ណា​ដែល​ចូលក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ខុសច្បាប់ ។

មាត្រា ៣៨ សេចក្តីសម្រេច​បណ្តេញចេញ​ត្រូវអនុវត្ត​ភ្លាម ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។ សាមីខ្លួន​មាន​សិទ្ធិ​ប្តឹងទៅ​តុលារ​ក្នុង​រយៈពេល ២ខែ ។

មាត្រា ៣៩ ការបណ្តេញចេញ​ត្រូវអនុវត្ត​ក្នុង​រយៈពេល ៧ថ្ងៃ​យ៉ាងយូរ ក្រោយពី​សេចក្តីសម្រេច​ជា​ផ្លូវការ​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកលែង​តែមាន​សាលក្រម​ផ្អាក​ការអនុវត្ត​ពី​តុលាការ ៕  

© រក្សាសិទ្ធិដោយ thmeythmey.com