កីឡាជាតិ
គ្រូ​ជប៉ុន Yusuke Ikiទទួល​ភារកិច្ច​ដឹកនាំ​ក្រុម U-15 សម្រាប់​យុទ្ធនាការ​នៅ​ឥណ្ឌូនេស៊ី
21, May 2015 , 10:34 am        
រូបភាព
ដោយ:
លោក​Yusuke Ikiជា​ជនជាតិ​ជប៉ុន​និង​ជា​គ្រូបង្វឹក​ប្រចាំ​សាលា​បាល់ទាត់​ជាតិ​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​តែងតាំង​ឱ្យធ្វើជា​គ្រូ​បង្គោល​សម្រាប់​ក្រុម​ជម្រើសជាតិ​ក្រោយ​អាយុ១៥ ឆ្នាំ​របស់​កម្ពុជា (U-15) ដើម្បី​ត្រៀម​ចេញទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ក្នុង​តំបន់​អាស៊ាន 2015 AFF U-16 Youth Championshipនាពេលខាងមុខ។



នៅក្នុង​សមាសភាគ​ដែល​សហព័ន្ធ​បានតែងតាំង​ក្រៅ​ពេល​លោក​Ikiជា​គ្រូ​បង្គោល​មាន​លោក គឹម ភក្ដី និង លោក​ជឿន សុ​ភី ជា​គ្រូ​ជំនួយ​ហើយ​លោក ប្រាក់ វណ្ណ​នី​អតីត​គ្រូ​អ្នកចាំទី​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន​ជា​គ្រូបង្វឹក​អ្នកចាំទី​និង លោក ស្រ៊ុន សីហា ជា​អ្នកបកប្រែ។

ដំណាលគ្នា​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បង្កើត​ពានរង្វាន់​បាល់ទាត់​យុវជន​ក្រោម​អាយុ១៥ ឆ្នាំ ដែលមាន​ក្រុម​ចូលរួម​ចំនួន៤ គឺ ភ្នំពេញ​ក្រោ​ន, ស្វាយរៀង, ឆា្ល​ម​សមុទ្រ និង​សាលា​បាល់ទាត់​ជាតិ​ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​លោក​Ikiជ្រើសរើស​កីឡាករ​ចូលក្នុង​បញ្ជី​របស់លោក​មុន​ចេញដំណើរ។

ពានរង្វាន់ 2015 AFF U-16 Youth Championship រៀបចំ​នៅ​ទីក្រុង Surakarta ប្រទេស​ឥណ្ឌូណេស៊ី​ចាប់ពី​ថ្ងៃទី ២៧ ខែ កក្កដា​ដល់ ៧ សីហា ឆ្នាំ ២០១៥ដោយមាន​ប្រទេស ១២ចូលរួម​ប្រកួតប្រជែង។

យោងតាម​ការចាប់​ឆ្នោត​កាលពីដើមឆ្នាំ​កន្លងទៅ​សម្រាប់​ព្រឹត្តិការណ៍​យុវជន​ថ្នាល​មួយ​នេះ​ពូ​ល​A មាន​ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទី​ម័​រ​ខាងកើត, ប្រ៊ុយណេ និង ថៃ​ហើយ​ពូ​ល​B មាន ឥណ្ឌូណេស៊ី, អូស្ត្រាលី, សិង្ហ​បុរី, ហ្វីលីពីន, កម្ពុជា និង​មី​យ៉ាន់​ម៉ា៕




© រក្សាសិទ្ធិដោយ thmeythmey.com