ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សុខភាព៖ ថ្នាំស្ពឹក ល្អជាងថ្នាំសន្លប់ សម្រាប់កុមារ អំឡុងពេលការវះកាត់ 
×![]()
ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា កុមារអាចជាសះស្បើយបានឆាប់ ក្រោយពីការវះកាត់មួយចំនួន ប្រសិនបើពួកគេ បានទទួលការចាក់ថ្នាំស្ពឹក ជាជាងការដាក់ថ្នាំសន្លប់។
ការស្រាវជ្រាវ បានរកឃើញថា អ្នកជំងឺក្មេងៗ ដែលបានទទួលថ្នាំស្ពឹក ហាក់មិនសូវជាទទួលរង ពីការរំខាន នៃការដកដង្ហើម ក្រោយពីការវះកាត់ ជំងឺក្លននោះទេ។
វេជ្ជបណ្ឌិត អេដ្រូវ ដាវីដសាន់ (Andrew Davidson) បាននិយាយថា ការស្រាវជ្រាវរបស់យើង បានផ្តល់នូវការបង្ហាញ ពីរបៀបដែលកុមារ គួរតែមានការទាក់ទង ទៅនឹងការដាក់ថ្នាំស្ពឹក ចំពោះបញ្ហា នៃជំងឺក្លននេះ។
វេជ្ជបណ្ឌិត Davidson បានពន្យល់ថា យើងបានរកឃើញថា ការចាក់ថ្នាំស្ពឹក គឺមានសុវត្ថិភាព ជាងការដាក់ថ្នាំសន្លប់។
វាមិនមានការដឹងច្បាស់ អស់រយៈពេលជាយូរ អំពីការប្រើថ្នាំសន្លប់ ចំពោះអ្នកជំងឺក្មេងៗ និងកុមារធំៗបន្តិច។ អ្នកឯកទេសមួយចំនួន បានបារម្ភថា វាអាចបណ្តាលឱ្យមាន បញ្ហារយៈពេលយូរ។ ថ្នាំស្ពឹក មិនធ្វើឱ្យអ្នកជំងឺ គេងលក់នោះទេ ប៉ុន្តែ ជំនួសដោយការស្ពឹក ផ្នែកណាមួយ នៃខ្លួនរបស់អ្នកជំងឺ។
ការស្រាវជ្រាវថ្មី បានមើលទៅលើអត្រា នៃបញ្ហាការដកដង្ហើម ចំពោះកុមារ ៧២២ នាក់ ក្រោយពីពួកគេ ត្រូវបានផ្តល់ថ្នាំស្ពឹក ឬថ្នាំសណ្តំ។ លទ្ធផលបានបង្ហាញថា ថ្នាំស្ពឹក បណ្តាលឱ្យមានបញ្ហា នៃការដកដង្ហើម តិចក្នុងរយៈពេល ៣០ នាទី ក្រោយពីវះកាត់។
វេជ្ជបណ្ឌិត ហ្គូវ ហ្វ្រលៃ (Geoff Frawley) ក៏បានមើលទៅលើអ្នកជំងឺ ៣៣៩ នាក់ ដើម្បីមើលថាតើ ពួកគេមានការរីកចម្រើន ក្រោមការដាក់ថ្នាំស្ពឹក បានដោយរបៀបណា។
អោយFrawley បាននិយាយថា ជារៀងរាល់ឆ្នាំ កុមារជាច្រើនលាននាក់ ត្រូវការវះកាត់ ក្នុងរយៈពេលមួយឆ្នាំដំបូង នៃជីវិតរបស់ពួគេ។ យើងបានអះអាងថាតើ កត្តាណាមួយ ដែលត្រូវបានផ្សារភ្ជាប់ ជាមួយនឹងលទ្ធផលប្រសើរ នៅពេលកុមារ ដែលត្រូវបានចាក់ថ្នាំស្ពឹក ត្រូវបានប្រើនោះ។
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com