ជាតិ
សុខភាព
កម្ពុជា​ប្រកាស​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ប្រឆាំង​ជំងឺអេដស៍
21, May 2015 , 8:19 pm        
រូបភាព
 
ការ​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន នៅតែមាន​អត្រា​ខ្ពស់។ ដើម្បី​ស​ម្រ​ចម​ហិ​ច្ឆិ​តា​ឆ្ពោះទៅ​លុបបំបាត់​ការឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​ក្នុង​ឆ្នាំ២០២០ខាងមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នានា បានប្រកាស​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍។



នៅ​ថ្ងៃទី២១ឧសភា​នេះ គម្រោង​គំរូ​មួយ​ស្តីពី​ជំងឺអេដស៍​នៅ​កម្ពុជា របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ(USAID) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានប្រកាស​ឲ្យ​ប្រ​ប្រាស់​នូវ​កញ្ចប់​បច្ចេកវិទ្យា​ព័ត៌មាន​ឬ​Mobile Health (mHealth) ដែលជា​កម្មវិធី​ផ្តល់ព័ត៌មាន​សុខភាព​តាម​ទូរ​សព្ទ​ដៃ​ជា​លើកដំបូង​នៅ​កម្ពុជា។

កម្មវិធី​នេះ បង្កើត​ក្នុង​គោលដៅ​ផ្តល់ព័ត៌មាន​ទាក់ទង​នឹង​មេរោគ​អេដស៍ និង​សេវា​សុខភាព​ដទៃទៀត ទៅដល់​ក្រុម​ដែល​ប្រឈមមុខ​ខ្ពស់​ក្នុង​ការឆ្លង​មេរោគ​អេដស៍ ដែល​រួមមាន ក្រុម​ស្ត្រី​ដែល​ធ្វើការ​នៅ​សេវា​កម្សាន្ត ក្រុម​បុរស​ស្រឡាញ់​បុរស និង​ក្រុម​បំ​ឡែ​ង​ភេទ។

បើ​យោងតាម​របាយការណ៍​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​ការប្រកាស​ឲ្យ​ប្រើប្រាស់​នូវ​កញ្ចប់​បច្ចេក​វិទ្យា​ព័ត៌មាន នៅថ្ងៃនេះ បច្ចុប្បន្ន​ក្រុម​ដែល​ប្រឈមមុខ​ខ្ពស់​ក្នុង​ការឆ្លង​មេរោគ​អេដស៍​មាន​ជាង៦ម៉ឺន​នាក់ ក្នុងនោះ​មាន ក្រុម​ស្ត្រី​ដែល​ធ្វើការ​នៅ​សេវា​កម្សាន្ត​មាន​ចំនួន៤ម៉ឺន ក្រុម​បុរស​ស្រឡាញ់​បុរស​ចំនួន២ម៉ឺន​នាក់ និង​ក្រុម​បំ​ឡែ​ង​ភេទ​មាន​ចំនួន២,៦០០នាក់។

កញ្ចប់​បច្ចេកវិទ្យា​ព័ត៌មាន​នេះ បង្កើតឡើង​ដោយ​ផ្អែកលើ​កម្មវិធី SMART-Girl M-Style និង​SreySrosរបស់​USAID និង​មាន២ផ្នែក គឺ​សហគមន៍​ខ្ញុំ«My Community»និង​សំឡេង​សម្រាប់​អ្នក«Voice4U»។ សហគមន៍​ខ្ញុំ​គឺជា​បណ្តុំ​គេហទំព័រ​ឆ្លើយឆ្លង និង​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក (Sreysroskhmerនិង​Mstylekhmer) ដែល​បង្ហាញ​ទីតាំង​ផ្តល់​សេវា​តាម​ផែនទី​អេឡិចត្រូនិក និង​ព័ត៌មាន​សម្រាប់​ការបញ្ជូន​ដែល​គេ​អាច​ទាញយក​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺអេដស៍ ការពិនិត្យ និង​វាយតម្លៃ​កម្រិត​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍ និង​ព័ត៌មាន​ផ្សេងទៀត។ សំឡេង​សម្រាប់​អ្នក ជា​ប្រព័ន្ធ​ឆ្លើយតប​តាម​សំឡេង​តាមរយៈ​ទូរ​សព្ទ​ដៃ ដេ​ល​ផ្ល​ត់ដល់​អ្នក​ដៅ​នូវ​ការប្រឹក្សា​តាម​ទូរ​សព្ទ ព័ត៌មាន​តាម​តម្រូវការ​ទាក់ទង​នឹង​សុខភាព និង​ជំងឺអេដស៍ ព្រមទាំង​ការ​រំលឹក​អំពី ថ្នាំ និង​ការ​ណាត់ជួប​គ្រូពេទ្យ។ លេខ​ទូរ​សព្ទ៤ខ្ទង់ គឺ១២៩៥ នឹងត្រូវ​ដាក់​ឲ្យ​ហៅចូល​ដោយ​ឥតគិតថ្លៃ​ពី​គ្រប់​ប្រព័ន្ធ​ទាំងអស់ នៅក្នុង​ខែមិថុនា​ខាងមុខ ។

ការប្រើប្រាស់​លេខ​ទូរ​សព្ទ១២៩៥នេះ នឹង​ផ្តល់​ភាពងាយស្រួល​ទៅដល់​ក្រុម​គោលដៅ  អាច​ស្វែងរក​ព័ត៌មាន និង​ការកម្សាន្ត ដោយ​គ្មាន​ការភ័យខ្លាច​នឹង​ការរើសអើង និង​អាច​កាត់បន្ថយ​ការ​មើលងាយ​ពួកគាត់​ផងដែរ៕






© រក្សាសិទ្ធិដោយ thmeythmey.com