ជាតិ
មនុស្ស២៦នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
22, May 2015 , 9:01 am        
រូបភាព
យ៉ាងហោចណាស់​មនុស្ស​ចំនួន៤នាក់​បាន​ស្លាប់ និង២២នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើតឡើង​ចំនួន៩លើក នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី២១ ខែឧសភា។



យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្តា​ប់​ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានកើត​ឡើង​ទាំង៩លើក​នោះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន១៣គ្រឿង ក្នុងនោះ​មាន​ម៉ូត៨គ្រឿង រថយន្ត​ធុន​តូច២គ្រឿង រថយន្ត​ធុន រថយន្ត​ធុន​ធំ១ គ្រឿង និង​យានផ្សេង២គ្រឿង។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​មកពី​បើកបរ​ហួស​ល្បឿន៣លើក ស្រវឹង២លើក បត់​គ្រោះថ្នាក់១លើក  មិន​ប្រកាន់​ស្តាំ១លើក  មិនចេះ​បើកបរ១លើក គោ​រត់​ឆ្លងផ្លូវ១លើក  ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១២នាក់៕










© រក្សាសិទ្ធិដោយ thmeythmey.com