ពិភពតារា៖ លីលីឌីជេវិទ្យុដ៏ស្រស់សោភា ដែលប្រិយមិត្តមិនធ្លាប់ស្គាល់មុខ
×
ភ្នំពេញ៖ ឌីជេដ៏ស្រស់សោភា កញ្ញា លីលី ដែលប្រិយមិត្តតែងតែបានស្តាប់សម្លេងរបស់នាងនៅក្នុងកម្មវិធីវិទ្យុអេហ្វអឹម៩៨MHz និងវិទ្យុដូនពេញ ៨៧.៥ នោះប្រាកដជាលួចសរសើរនូវសម្លេងដ៏ក្រអួនក្រអៅប្រកបដោយវោរហាស័ព្ទហូរដូចទឹកប៉ុន្តែគេមិនដឹងថា រូបសម្បត្តិរបស់នាងស្រស់ស្អាតយ៉ាងណានោះទេ ពេលនេះ សារព័ត៌មានថ្មីៗ បានផ្តិតរូបរបស់នាង និងប្រវត្តិការងារមកបង្ហាញជូនដូចខាងក្រោម។
នៅពេលដែលគេបានសណ្តាប់កម្មវិធីវិទ្យុអេហ្វអឹម៩៨MHz ក្នុងកម្មវិធីMusic style ពីម៉ោង ១១ ដល់ម៉ោង ១២ថ្ងៃត្រង់ និងកម្មវិធី “ស្នាមញញឹម” ឬ(Smile music) ពីម៉ោង១ ដល់ម៉ោង២ រសៀល និងនៅវិទ្យុដូនពេញអេហ្វអឹម៨៧.៥MHz ក្នុងកម្មវិធីWake up morning ពីម៉ោង ៨ ដល់ម៉ោង៩ ព្រឹក និងកម្មវិធី Music top hitនេះ ក៏ជាកម្មវិធីដែលពេញនិយមជាងគេនៅវិទ្យុ ដូនពេញផងដែរ ដែលមានប្រិយមិត្តទូរស័ព្ទចូលសន្ទនាច្រើនជាងគេក្នុងកម្មវិធីវិទ្យុដែលនាងបានធ្វើនាពេលកន្លងមក។
ប្រិយមិត្តអ្នកស្តាប់តែងតែចង់ឃើញរូបពិតរបស់ឌីជេ លីលីថាតើនាងមានរូបសម្បត្តិស្រស់ស្អាតយ៉ាងណា? ស័ក្តិសមនឹងសម្លេងដ៏ពិរោះក្រអួនក្រអៅដែរឬទេ? ។ ខណៈពេលដែលមានប្រិយមិត្តជាច្រើនទន្ទឹង និងសូមណូមពរចង់ឃើញរូបសម្បត្តិពិតរបស់នាង ។
ជួបសម្ភាសន៍ជាមួយ “ថ្មី” កាលពីពេលកន្លងទៅឌីជេ លីលីបានបង្ហាញរូបសម្បត្តិដ៏ស្រស់ផូរផង់របស់នាងឲ្យប្រិយមិត្តអ្នកស្តាប់កម្មវិធីវិទ្យុមួយចំនួនក៏ដូចជាមិត្តអ្នកអានស្គាល់រូបរាងពិតរបស់នាង។
ឌីជេ លីលីបាននិយាយឲ្យដឹងថារយៈពេលកន្លងមក មានប្រិយមិត្តមួយចំនួនបានស្គាល់ខ្ញុំតែសម្លេងតាមរយៈវិទ្យុ៩៨និងវិទ្យុដូនពេញប៉ុណ្ណោះទើបតែ ពេលនេះខ្ញុំបានរូបរាងពិតរបស់ខ្ញុំតាមរយៈគេហទំព័រថ្មី។
លីលី ក៏បានបង្ហើបឲ្យដឹងថា ចំណែករឿងរ៉ាវជីវិតផ្ទាល់ខ្លួនវិញនាងនៅមិនទាន់គិតគូរនៅឡើយទេ ខណៈដែលការងារសិល្បៈកំពុងមមាញឹក ចង់នៅស្រវាក្រសោបឱកាសមាសប្រាក់នេះឲ្យបានច្រើនសិន។
ទោះជាយ៉ាងណា ឌីជេរូបស្រស់ វ័យ២៥ ឆ្នាំរូបនេះ បានបន្តថា មិនខ្វះទេមនុស្សប្រុសដែលតែងតែពោលពាក្យលែបខាយ ឌឺដងសុំស្នេហ៍ពីនាង ប៉ុន្តែនាងនៅមិនទាន់អាចទទួលយកសំណើរទាំងនោះបាន តែក៏មិនមែនបានន័យថា នាងមិនមានមនោសញ្ចេតនានោះដែរ។នាងបានត្រឹមតែនិយាយថានាងក៏ជាមនុស្សដែលមានមនោសញ្ចេតនាដូចមនុស្សដទៃទៀតប៉ុន្តែនាងនិយាយឲ្យខ្លីរឿងគូស្រករ ពេលណាដល់គឺពេលនោះហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com