ពីនេះ ពីនោះ
ពេល​ខ្លះ ​មាន​«លុយ​ច្រើន» ​បំផ្លាញ​សុភមង្គល​ក្នុង​គ្រួសារ​ទៅ​វិញ​!​
31, May 2015 , 7:20 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​មួយចំនួន​គិតថា មាន«លុយ​ច្រើន»គឺមាន​សេចក្តីសុខ។ ដូច​ច្នេះ​ពួកគេ​ខិតខំ​ធ្វើ​ការងារ​គ្មាន​ពេល សម្រាក ស្ទើរតែ​គ្មាន​ពេល​ជួបជុំ​ក្រុមគ្រួសារ​ផងដែរ។ អ្នកខ្លះ​ឈានដល់​ការប្រព្រឹត្តិ​អំពើរ​ពុករលួយ ដើម្បី​ធ្វើយ៉ាងណា​អោយ​ខ្លួន​មានទ្រព្យ​ស​ម្បិ​ត្ត​ច្រើន​ហូរ​ហ៊ា​ចាយ​មិន​អស់។



មានពេលខ្លះ«លុយ» ជា​ឧបសគ្គ​កាត់ផ្តាច់​ទំនាក់ទំនង​នៅក្នុង​ក្រុមគ្រួសារ​ទៅវិញ។ អ្នក«មាន»មួយ ចំនួន ពួកគេ​គ្មាន​សេចក្តីសុខ​នៅក្នុង​ក្រុមគ្រួសារ​នោះទេ នៅពេល​មាន «លុយ​ច្រើន» ពួកគេ​រវល់ តែ​នឹង​ដើរ​ចាយវាយរៀងៗខ្លួន មិនសូវ​បាន​ជួបជុំគ្នា​នោះឡើយ។ «ប្តី» វក់វី​ដើរ​សប្បាយ​ពេល​រាត្រី ស្ទើរតែ​គ្មាន​ពេល​នៅក្បែរ​ប្រពន្ធ។ «ប្រពន្ធ» រវល់​ជួបជុំ​មិត្តភក្តិ​បង្អួត​ទ្រព្យសម្បត្តិ​គ្នា​គ្មាន​ពេល​នៅក្បែរ កូន។ «កូន» ភ្លើតភ្លើន​ភ្លេចខ្លួន​ដើរលេង​សប្បាយ ចាយវាយ គេច​សាលា គេច​ផ្ទះ ស្ទើរតែ​គ្មាន​ពេល ជួបជុំ​ឪពុកម្តាយ។

ផ្ទុយទៅវិញ ក្រុមគ្រួសារ​មួយចំនួន​ផ្សេងទៀត ពួកគេ​មិន​ប្រាថ្នា មាសប្រាក់ ទ្រព្យសម្បត្តិ​ច្រើន​ហូរ​ហ៊ា នោះទេ។ ពួកគេ​ប្រាថ្នា​ចង់បាន​ត្រឹង​មានទ្រព្យ​សម​ល្ម​ន មាន​ការងារ​សមរម្យ តែ​បាន​នៅក្បែរ​ក្រុម​គ្រួ សារ​ជួបជុំ ប្រពន្ធ ប្តី និង​កូន រៀងរាល់ថ្ងៃ។

លោក Epicurus អ្នកប្រាជ្ញ​ទស្សនវិជ្ជា បាន​ពោលថា៖
«ដេក​លើ​ពូកចំបើង​តែ​រួច​ចាក​ផុតពី​ការភ័យខ្លាច វា​ប្រសើរ​ជាង​ការ​មាន​គ្រែ​មាស និង​តុ​ដែល​សំបូរ ដោយ​អាហារ តែ​ពោរពេញ​ទៅដោយ​ទុក្ខព្រួយ»។
«It is better for you to be free of fear lying upon a pallet, than to have a golden couch and rich table and be full of trouble».



© រក្សាសិទ្ធិដោយ thmeythmey.com