ពីនេះ ពីនោះ
«មេដឹកនាំ​ល្អ» គួរតែ​ជាម​នុស្ស​ប្រភេទ​ណា?
01, Jun 2015 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ

ទី១) មានគំនិត​ច្នៃប្រឌិត៖ ជា​មនុស្ស​ដែល​គិត​បែប​វិជ្ជា​មាន និង​មានគំនិតថ្មីៗ ហើយ​យកគំនិត​ច្នៃប្រឌិត​ទាំងនោះ​ទៅ​អនុវត្តន៍​ឲ្យ​ទទួលបាន​ជោគជ័យ។



ទី២) ការ​ផ្តួច​ផ្តើ​គំនិត៖
ជា​មនុស្ស​ដែល​លើក​ពី​គោល​គំនិតធំៗ ដើម្បី​ឲ្យ​សមា​ជិ​ក្រុម​ជជែក​ពិភាក្សា និង​វិភាគ​ឲ្យ​បាន​លម្អិត​ល្អន់​និង​ស៊ីជម្រៅ រួច​យកមក​រៀបចំ​ជា​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​អនុវត្តន៍​ឲ្យ​ចេញ​ជា​លទ្ធិ​ផល។

ទី៣) ពង្រឹង​សម្ថ​ភាព​ក្រុម៖ ជា​មនុស្ស​ដែល​ផ្តល់​វគ្គ​បណ្តុះបណ្តាល ផ្តល់​ចំណេះដឹងថ្មីៗ និង​ពង្រឹងស្មារតី​ដល់​សមាជិក​ក្រុម។

ទី៤) ការលើកទឹកចិត្ត៖ ជា​មនុស្ស​ដែល​ចូលចិត្ត​លើកទឹកចិត្ត​តាមរយៈ​ការសរសើរ ការយកចិត្តទុកដាក់ សួរសុខទុក្ខ និង​ឲ្យ​តម្លៃ​លើ​សមាជិក​ក្រុម។

ទី៥) បង្កើន​ភាព​ស្និត​ស្នាល៖ ជា​មនុស្ស​ដែល​មិន​ប្រកាន់​ឋាន តួនាទី​រវាង​មេ និង​កូនចៅ​ឡើយ។ ផ្ទុយ​មកវិញ ជា​មេដឹកនាំ​ដែល​ដាក់ខ្លួន​ស្មើរ​នឹង​កូនចៅ យកចិត្តទុកដាក់ និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​កូនចៅ។ 

ទី៦) ជឿជាក់​លើ​ខ្លួនឯង និង​ក្រុម៖ ជា​មនុស្ស​ដែលមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ចំពោះ​ការបំពេញ​ការ និង​ទុកចិត្ត​លើ​សមត្ថភាព​របស់​សមា​ជិ​ក​ក្រុម។

ទី៧) ការទទួលខុសត្រូវ៖ ជា​មនុស្ស​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុងការ​បំពេញការងារ និង​ការសម្រេចចិត្ត។ មិន​មែនមាន​បញ្ហា​ទំលាក់កំហុស​ដាក់​កូនចៅ ឬ​រត់គេច​ពី​បញ្ហា​ទេ ហើយក៏​មិន​យក​លេស​ថា មកពី​ហេតុនេះ ឬ​ហេតុផល​នោះដែរ។

ទី៨) មាន​ភាពស្មោះត្រង់៖ ជា​មនុស្ស​ដែល​គោរព​តាម​គោលការណ៍ តាមច្បាប់​របស់​ស្ថាប័ន មិន​ពុករលួយ និង​មិន​ប្រកាន់បក្ស​ពួកនិយម​ឡើយ។

ទី៩) ធ្វើការ​សកម្ម​ជាង​អ្នកដទៃ៖
ជា​មនុស្ស​ដែល​ចេញមុខ​ធ្វើ​សកម្មភាព​មុនគេ បើទោះជា​ការងារ​នោះ​លំបាក​យ៉ាងណាក្តី មាន​ហា​នី​ភ័យ​យ៉ាងណាក្តី ក៏​នៅតែ​ចេញមុខ​ធ្វើ​ការងារ​នោះ​មុនគេ​រហូត។

ទី១០) ការវិនិច្ឆ័យ៖
ជាម​នុស្ស​ដែលមាន​ការវិនិច្ឆ័យ​ទៅតាម​គោលការណ៍ តាម​លក្ខខណ្ឌ​របស់​ស្ថាប័ន និង​យោងទៅតាម​ហេតុផល និង​ភ័ស្តុតាង​ច្បាស់លាស់។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com