ជាតិ
សង្គមជាតិ
អង្គការ​ផ្ទះបាយ​កុមារ​រៀបចំ​ខួបកំណើត​ឲ្យ​កុមារ​ជាង ៣០០នាក់​រួមគ្នា
01, Jun 2015 , 11:06 am        
រូបភាព
នៅ​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ ១មិថុនា​នេះ អង្គការ​ផ្ទះបាយ​កុមារ ដែលមាន​ទីតាំងនៅ​ជិត​ផ្សារ​បឹងត្របែក បានរៀបចំ​ពិធីបុណ្យ​ខួបកំណើត​ឲ្យ​កុមារ​ជាង៣០០នាក់​រួមគ្នា។ កុមារ​ទាំងនោះ សុទ្ធសឹងតែ​ជា​កុមារ​ក្រីក្រ​ដែល​បរិភោគ​មិន​គ្រប់គ្រាន់ និង​កុមារ​ទទួលបន្ទុក​រក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​កុមារ​បោះបង់ចោល​ការសិក្សា​ជាដើម។



លោក ង៉ូ​វ ឈី​វ ប្រធាន​អង្គការ​ផ្ទះបាយ​កុមារ បាន​ឲ្យ​ដឹងថា កម្មវិធី​នេះ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី១មិថុនា ដែលជា​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ។ លោក​បន្តថា ការរៀបចំ​ខួបកំណើត​រួម​ឲ្យ​កុមារ​ទាំងនេះ គឺ​ដើម្បី​ឲ្យ​កុមារ​ទាំងនោះ​យល់ថា​ពួកគេ​ក៏​នៅមាន​អ្នកទទួលខុសត្រូវ មាន​អ្នក​យកចិត្តទុកដាក់​ដូច​កុមារ​ទូទៅ​ទៀត​ដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com