ពីនេះ ពីនោះ
តើ​ពាក្យ «ឬ​ស, ឫស» មួយណា​ខុស​ឬ​ត្រូវ?
03, Jun 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ភាគច្រើន តែងតែ​សរសេរ​ពាក្យ​ទាំងពីរ​នេះ​ខុស​ដោយ​មិនដឹង​ខ្លួន។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រូវ គឺ​សរសេរ​ជា «ឫស» ជា​នាម​មានន័យថា អវយវៈ​ចំណែក​មួយ​របស់​រុក្ខជាតិ, តិ​ណា​ជាតិ, វល្លិជាតិ ដែល​ដុះ​ចាក់​ចុះទៅ​ក្នុង​ដី សម្រាប់​ស្រូបយក​រសជាតិ​ដី ដូចជា​អាហារ​ឬ​ដែល​ដុះ​ស្រោប​ដើមឈើ​ជាដើម។ ឧទាហរណ៍៖ ឫស​ឈើ, ឫសស្មៅ, ឫសវល្លិ, ឫសប្រទាល​ផ្ញើប្រាណ។ ល៕



 [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]




© រក្សាសិទ្ធិដោយ thmeythmey.com