កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ គុន​ដាវ និង​វាយ​កូនឃ្លី​លើ​តុ​កម្ពុ​ជាមាន​កម្មវិធី​ប្រកួត​នៅថ្ងៃនេះ
04, Jun 2015 , 6:00 am        
រូបភាព
ដោយ: រួបរួម
មួយថ្ងៃ​មុន​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី២៨ ជា​ផ្លូវការ កម្ពុ​ជាមាន​កីឡា​ពីរ​ប្រភេទ​ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ នេះ គឺ​កីឡា​គុន​ដាវ និង​កីឡាវាយកូនឃ្លីលើតុ។



សម្រាប់​កីឡា​គុន​ដាវ កីឡាករ​កម្ពុជា ជី​ម ធារ៉ា និង ហង់ ជេដ្ឋា ដែល​ត្រូវ​ប្រកួតប្រជែង​លើ​វិញ្ញាសា Men’s Individual Foil ដែលមាន​កីឡាករ១៦នាក់​ចូលរួម។ ការប្រកួត​ប្រព្រឹត្តទៅ​ចាប់ពី៨ និង៣០នាទី​ព្រឹក នៅ​សង្វៀន OCBC Arena Hall 2 ។

ជី​ម ធារ៉ា វ័យ១៧ឆ្នាំ ស្ថិតនៅក្នុង Pool 1 ជាមួយ​កីឡាករ​មកពី​ហ្វីលីពីន ឥណ្ឌូនេស៊ី សឹង្ហ​បុរី ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ារ ខណៈ ហង់ ជេដ្ឋា វ័យ២៥ឆ្នាំ តទល់​នៅក្នុង Pool 3 ជាមួយ​កីឡាករ​មកពី​ថៃ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម។

ដោយឡែក​កីឡាវាយកូនឃ្លីលើតុ កីឡាករ ណៃ សា​រ៉ា​វៃ និង លឹម សុខ​ឡុង ត្រូវ​ប្រ​កួ​ប​បង្គ្រប់កិច្ច​នៅក្នុង​ពូ​លរៀងៗខ្លួន​លើ​វិញ្ញាសា​ឯកត្តជន​ផ្នែក​បុរស។ សា​រ៉ា​វៃ ជួប​កីឡាករ​ឡាវ KongphetPhinitរីឯ សុខ​ឡុង ប៉ះ​កីឡាករ​ឥណ្ឌូនេស៊ី MaulanaGilang។ ការប្រកួត​ចាប់ដំណើរការ​ពី​ម៉ោង១០ និង២០នាទី នៅ Singapore Indoor Stadium ។


© រក្សាសិទ្ធិដោយ thmeythmey.com